Connect with us

ជីវិតកម្សាន្ដ

Jennie បញ្ឈប់ការសម្ដែងនៅលើឆាកភ្លាមៗ ដោយសារបញ្ហាសុខភាព

បានផុស

នៅ

កាលពីម្សិលមិញនេះ មានទស្សនិកជន និងអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ Jennie សមាជិកក្រុម BLACKPINK ក្រោយពីបានចាកចេញពីឆាកភ្លាមៗអំឡុងពេលសម្តែងនៅឯការប្រគុំ តន្ត្រីរបស់ក្រុមនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ដោយសារបញ្ហាសុខភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស ខណៈពេលដែលក្រុម BLACKPINK កំពុងសម្តែងបទចម្រៀង “Lovesick Girls” ជាមួយគ្នានោះ Jennie ស្រាប់តែកាន់ក្បាល ហើយរត់ចុះពីលើជណ្តើរ ធ្វើឱ្យអ្នកគាំទ្រមានការភ័ន្តច្រឡំ។ សមាជិកបីនាក់ដែលនៅសល់គឺ Jisoo, Lisa និង Rosé បានបន្តបញ្ចប់ការសម្តែងដល់ទស្សនិកជននិងអ្នកគាំទ្រ ។

នៅទីបំផុត Jennie មិនអាចបន្តការប្រគុំតន្ត្រីជាមួយក្រុមបានទេ។ ដូច្នេះហើយ សមាជិកផ្សេងទៀត បានពន្យល់ទស្សនិកជនអំពីសុខភាពមិនល្អរបស់ Jennie និងសុំឱ្យមហាជនស្រែកហៅឈ្មោះតារា ស្រីរូបនេះ ដើម្បីគាំទ្រនាង។ Rosé ក៏បានបន្ថែមថា Jennie អវត្តមានពីការហាត់សមដើម្បីមានពេល សម្រាកឱ្យបានគ្រប់គ្រាន់មុនការសម្ដែង។

ភ្លាមៗនោះ YG Entertainment ក៏បានផ្ញើសារទៅកាន់អ្នកគាំទ្រថា “Jennie មិនអាចបញ្ចប់ការប្រគំតន្ត្រីបានទេ ដោយសារសុខភាពកាន់តែយ៉ាប់យ៉ឺន។ យើងសូមអភ័យទោសដោយស្មោះចំពោះអ្នក គាំទ្រទាំងអស់ ដែលបានបង្ហាញការគាំទ្រដល់ BLACKPINK និងអ្នកចូលប្រគុំតន្ត្រី។ ក្នុងនោះ “Jennie បានបង្ហាញការសោកស្តាយ និងសោកស្តាយដែលមិនអាចនៅជាមួយទស្សនិកជនរហូត ដល់នាទីចុងក្រោយ”។

ដោយឡែក ថ្មីៗនេះ Jennie មានការមមាញឹកជាមួយនឹងកាលវិភាគជាច្រើន រួមទាំងការផ្សព្វផ្សាយ រឿង The Idol ជាតួសម្តែង និងតារាងដំណើរការប្រគុំតន្ត្រីជាមួយ BLACKPINK ។ នេះក៏អាចជាមូល ហេតុមួយដែលនាងមានបញ្ហាសុខភាព ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jennie អាចលេចមុខជាតួសំខាន់ម្នាក់ ក្នុងខ្សែភាពយន្តរបស់ Marvel

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម