ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ប្តេជ្ញា ពួតដៃជាមួយ ពូទីន ដើម្បីសម្រេចគោលដៅធំ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងពួតដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងសារអបអរសាទរទិវាជាតិរុស្ស៊ី មេដឹកនាំកូរ៉េខាងជើង បានបង្ហាញការគាំទ្រពេញទំហឹង និងសាមគ្គីភាព ចំពោះការសម្រេចចិត្តរបស់លោកពូទីន ក្នុងការវាយលុកប្រទេសអ៊ុយក្រែន។
នៅក្នុងសារដែលចេញផ្សាយដោយសារព័ត៌មាន KCNA, លោក គីម និយាយថា “យុត្តិធម៌ប្រាកដជាឈ្នះ ហើយរុស្ស៊ី នឹងបន្ថែមភាពរុងរឿង ទៅក្នុងប្រវត្តិសាស្ត្រនៃជ័យជម្នះ”។
KCNA បន្តថា លោក គីម បានប្តេជ្ញាថានឹងពួតដៃយ៉ាងរឹងមាំ ជាមួយប្រធានាធិបតីរុស្ស៊ី ស្របតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅធំ នៃការកសាងប្រទេសដ៏មានឥទ្ធិពលមួយ។
គួរបញ្ជាក់ជាថ្មី, ប្រទេសកូរ៉េខាងជើង គឺស្ថិតនៅខាងរុស្ស៊ី ក្នុងប្រតិបត្តិការវាយលុកប្រទេសអ៊ុយក្រែន ហើយបានស្តីបន្ទោសខ្លាំងៗលើគោលនយោបាយអនុត្តរភាពនិងការប្រើអំណាចហួសហេតុ របស់សហរដ្ឋអាមេរិក និងលោកខាងលិច។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការជាលើកដំបូង ប៉ុន្មានថ្ងៃបន្ទាប់ពីការលុកលុយនោះ ក្រសួងការបរទេសកូរ៉េខាងជើង និយាយថា ប្រទេសលោកខាងលិច មានទោសពីបទរំលោភអំណាច។
លើសពីនេះ កូរ៉េខាងជើងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនថា មិនអើពើនឹងការទាមទារសមហេតុផល និងស្របច្បាប់ពីរុស្ស៊ីសម្រាប់ការធានាការធានាសន្តិសុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ព្រមាន កូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះផ្កាយរណប
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៦ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
កីឡា១ សប្តាហ៍ ago
លោក សួង បញ្ញា ប្រកាសឈប់ពីការបង្ហាត់គុនខ្មែរ និងការងារនៅទទក