Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តវៀតណាមជាប់កម្ពុជា កំពុងតាមរកជនសង្ស័យបន្ថែមទៀត ពាក់ព័ន្ធការវាយប្រហារប្រដាប់អាវុធ

បានផុស

នៅ

មនុស្ស ១០ នាក់ទៀត ត្រូវបានចាប់ខ្លួនពីបទវាយប្រហារសម្លាប់មនុស្សកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា នៅក្នុងខេត្ត Dak Lak ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា ដោយធ្វើឲ្យចំនួនមនុស្សដែលត្រូវចាប់ខ្លួន បានកើនដល់ ២៦ នាក់ហើយ ។

(រូបថត៖ CANDO)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈលោក To An Xo បាននិយាយកាលពីថ្ងៃចន្ទថា រហូតមកដល់ពេលនេះ អាជ្ញាធរក៏កំពុងស្វែងរកអ្នកវាយប្រហារដែលនៅមិនទាន់ចាប់ខ្លួនបាននៅឡើយផងដែរ ។

(រូបថត៖ កាសែតប្រជាជនវៀតណាម)

យោងតាមក្រសួងបានឲ្យដឹងថា កាលពីព្រឹកថ្ងៃអាទិត្យ ជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានប្រើកាំភ្លើងវាយប្រហារការិយាល័យរបស់គណៈកម្មាធិការប្រជាជនឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin ដែលបណ្តាលឲ្យមនុស្សច្រើននាក់បាត់បង់ជីវិត ។

(រូបថត៖ កាសែតប្រជាជនវៀតណាម)

គិតត្រឹមល្ងាចថ្ងៃនោះ ជនសង្ស័យចំនួន ១៦ នាក់ ត្រូវបានចាប់ខ្លួន ហើយប៉ូលិសរំដោះបានចំណាប់ខ្មាំង ២ នាក់ ខណៈអាវុធ​មួយ​ចំនួន ​រួម​ទាំង​កាំភ្លើងផងដែរនោះ គឺ​ត្រូវ​បានរឹបអូស​ពី​ជន​សង្ស័យ ។

(រូបថត៖ កាសែតប្រជាជនវៀតណាម)

ក្រោយមក ស្ថានការណ៍ហាក់មានភាពធូរស្រាលនៅ​ក្នុង​ឃុំ​ទាំង​ពីរ ហើយ​ប្រជាពលរដ្ឋ​​មូលដ្ឋាន ​ត្រូវ​បាន​អនុញ្ញាត​ឲ្យធ្វើសកម្មភាពតាម​ធម្មតាឡើង​វិញផងដែរ ​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ព្យាករណ៍ពីកំណើន GDP ពេញមួយឆ្នាំ ២០២២ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម