Connect with us

ព័ត៌មានជាតិ

សាវម៉ាវ​ធម្មជាតិ​ផ្តល់​ផល ទិញ​ដល់​ចម្ការ​តម្លៃ ៥០០០ រៀល​ក្នុង​មួយ​គីឡូ

បានផុស

នៅ

សាវម៉ាវ​ធម្មជាតិ​របស់​ខ្មែរ​​ដល់​រដូវ​ប្រមូល​ផល ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​មិថុនា។ នៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ ​មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​ដាំដុះ​ដំណាំ​សាវម៉ាវ​ជា​លក្ខណៈ​គ្រួសារ ខណៈ​ដែល​មួយ​ឆ្នាំ​ប្រមូល​ផល​បាន​តែ​ម្តង។

ពលរដ្ឋ​នៅ​ភូមិ​ហាប្រាំ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា រដូវ​សាវម៉ាវមាន​ចាប់​ពី​ខែ​ឧសភា ដល់ខែ​មិថុនា។ បើតាមពលរដ្ឋ​ ឆ្នាំ​នេះ​ដំណាំ​សាវម៉ាវ​មិន​សូវ​បាន​ផល​ដូច​ឆ្នាំ​មុនទេ ដោយសារ​អាកាសធាតុ​ក្តៅ​ពេក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ដដែល​ដែល​បាន​ដាំដំណាំ​សាវម៉ាវ​លើ​ផ្ទៃដី​ជាង ១ ហិកតា ក្នុង​បរិវេណជុំវិញ​​ផ្ទះ​បាន​បន្ត​ថា ជា​ធម្មតា​មួយ​ឆ្នាំ​​អ្នក​ស្រី​អាច​រក​ចំណូល​បាន​ពី ១០ លាន​ទៅ ២០ លាន​រៀល ប៉ុន្តែ​ឆ្នាំ​នេះ​មិន​ទាន់​ដឹង​យ៉ាងម៉េច​ដោយសារ​ទិន្នផល​បាន​តិច​។

ទាក់ទង​តម្លៃ​លក់​វិញអ្នកស្រី​លក់​ក្នុង​តម្លៃ ៥០០០ រៀល​ក្នុង​មួយ​គីឡូ។

សាវម៉ាវ​ដាំ​ប្រហែល ៤ ឆ្នាំ​គឺ​ឲ្យ​ផល​ហើយ។ សាវម៉ាវ​ដែលពលរដ្ឋ​យកមក​ដាំ​ប្រើ​ពូជ​ម៉ាឡេ និង​ពូជថៃ ហើយ​ពេល​ប្រមូល​​ផល​យក​ទៅ​​លក់​នៅ​ភ្នំពេញ​ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣៨ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម