ព័ត៌មានអន្ដរជាតិ
ទស្សនិកជនសើចចំអកឲ្យនារី ចិន ដែលយកឥដ្ឋមកកម្មវិធី ក្រោយដឹងតម្លៃពិតរាប់លានដុល្លារឯណោះ
ស្ត្រីម្នាក់ត្រូវបានទស្សនិកជនសើចចំអកពេលនាងយកឥដ្ឋ មកប្រគល់ឲ្យអ្នកជំនាញវាយតម្លៃក្នុងកម្មវិធីដ៏ល្បីល្បាញមួយរបស់ចិន។ ប៉ុន្តែនៅពេលស្តាប់ការវាយតម្លៃរបស់អ្នកជំនាញ គ្រប់គ្នាបិទមាត់ដែលធ្លាប់សើច ប្រែទៅជាការភ្ញាក់ផ្អើលពេញឆាកតែម្ដង។
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ នៅពេលដែលស្រ្តីម្នាក់បានចូលរួមនៃកម្មវិធីរបស់ទូរទស្សន៍កណ្ដាលចិន (CCTV) ដោយនាំយកផ្ទាំងឥដ្ឋទៅឲ្យអ្នកជំនាញវាយតម្លៃ។ ប៉ុន្តែគ្មាននរណាម្នាក់នឹកស្មានថា វត្ថុគ្មានជីវិត និងមិនស្រស់ស្អាតនេះ ប្រែក្លាយជាកំណប់មានតម្លៃដ៏សម្បើមនោះទេ។
បន្ទាប់ពីណែនាំខ្លួន ស្ត្រីនោះបានយកវត្ថុដែលមានរូបរាងដូចឥដ្ឋខុសពីអ្នកដទៃ ដែលបានចូលរួមក្នុងកម្មវិធី ជាធម្មតានាំមកនូវត្បូង ប៉សឺឡែន ជក់ ឬគំនូរដែលត្រូវវាយតម្លៃដោយអ្នកជំនាញ ដូច្នេះហើយពេលទស្សនិកជនឃើញឥដ្ឋនេះទប់សំណើចមិនបាន។ ព្រោះគាត់គិតថាវាមិនស័ក្ដិសមនឹងកម្មវិធី ហើយគ្មានតម្លៃអ្វីទាំងអស់។
យ៉ាងណាក៏ដោយ ស្ត្រីរូបនេះមិនខ្វល់ពីយោបល់អ្នកដទៃពេកទេ។ នាងបានទទូចថាវត្ថុដែលនាងបាននាំមកគឺជាកំណប់ទ្រព្យដ៏មានតម្លៃខ្លាំងណាស់។ ហើយនាងស្រឡាញ់វាខ្លាំងថែមទៀត ខណៈនាងបានបន្ថែមថា ផ្ទះពីរត្រូវបានលក់ជាថ្នូរនឹងឥដ្ឋ ប៉ុន្តែនាងមិនដឹងថាវាជារបស់រាជវង្សណា និងតម្លៃពិតប្រាកដរបស់វានោះទេ។ ដូច្នេះ នាងមកទីនេះដើម្បីធ្វើការវាយតម្លៃពីអ្នកជំនាញ។
តាមពិត ឥដ្ឋដែលក្មេងស្រីនាំយកមកគឺជាប្រអប់ព្រីនឬក្ដារលាយទឹកថ្នាំខ្មៅ ជាវត្ថុរបស់អ្នកនិពន្ធបុរាណ។ ដោយសារតែនាងកើតក្នុងគ្រួសារដែលស្រលាញ់ការសរសេរអក្សរផ្ចង់។ ដូច្នេះហើយ ទើបនាងមានចំណេះដឹង និងការយល់ដឹងខ្លះៗក្នុងវិស័យនេះ ហើយបានឃើញក្ដារលាយទឹកថ្នាំ ទើបចាប់អារម្មណ៍ភ្លាមៗ។
បន្ទាប់ពីការពិនិត្យយ៉ាងហ្មត់ចត់ អ្នកជំនាញបានសន្និដ្ឋានថា ទឹកថ្នាំមឹកធ្វើដោយដៃ កើតនៅក្នុងរាជវង្សសុងកាលពីជាង ៨០០ឆ្នាំមុន វាត្រូវបានធ្វើពីថ្មដ៏កម្រនិងធ្ងន់។ រូបរាងដ៏សាមញ្ញ ប៉ុន្តែឆើតឆាយរបស់វាគឺជារចនាប័ទ្មតិចតួចបំផុតដែលអ្នកនិពន្ធរាជវង្សសុងចូលចិត្តខ្លាំងណាស់។ ទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅក៏ដោយ។ ប៉ុន្តែប្រអប់ព្រីននៅតែរក្សាទុកបានយ៉ាងល្អ មិនមានការខូចខាតច្រើនទេ។ ដូច្នេះតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ ហើយតម្លៃទីផ្សាររបស់វាក៏ខ្ពស់ផងដែរ
ទោះយ៉ាងណាក៏ដោយ ក្រោយការវាយតម្លៃចប់ទាំងស្ត្រីរូបនេះនិងទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង។ គ្រប់គ្នាបានរង់ចាំយ៉ាងអន្ទះសារ ដើម្បីឲ្យអ្នកជំនាញវាយតម្លៃដោយប្រុងប្រយ័ត្ន។ នៅទីបញ្ចប់ អ្នកជំនាញបានកំណត់ថាវាមានតម្លៃយ៉ាងហោចណាស់ ១ លានយន់ (ជាង ៤.៨លានដុល្លារ) និងអាចលក់បានក្នុងតម្លៃខ្ពស់ជាងនេះផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាបុព្វេសន្និវាស បុរសម្នាក់ចូលរួមមង្គលការភរិយា ក្រោយ៧ឆ្នាំក្លាយជាកូនកំលោះនាងវិញម្ដង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ