Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មានបរទេស ឃ្លាំមើលករណីស៊ើបអង្កេតលើលោក ភីថា ទាក់ទិន​ការកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ

បានផុស

នៅ

ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេសនៅតែ​បន្តឃ្លាំមើលពីវឌ្ឍនភាព​នយោបាយ​ថៃ ជាពិសេសលើ​ករណីរបស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោតថៃ ​(EC) ដែលកំពុងត្រៀម​ស៊ើបអង្កេត​ករណីរបស់​លោក ភីថា លីមចារ៉ើនរ៉ាត់ មេដឹកនាំ​គណបក្សចលនាឆ្ពោះទៅមុខ ថាតើអាច​នឹងល្មើស​ច្បាប់​បោះ​ឆ្នោតឬយ៉ាងណា ​ដោយ​សារតែលោក​ការ​កាន់​កាប់​ភាគហ៊ុន​ក្នុងប្រព័ន្ធផ្សព្វផ្សាយ (ITV) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះជាគណបក្សចលនាឆ្ពោះទៅមុខ ទទួលបានសំឡេងឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតថ្មីៗកន្លងទៅនេះ ហើយលោក ភីថា បានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីថ្មីក៏ដោយ ប៉ុន្តែផ្លូវឈានទៅរកការបង្កើតរដ្ឋាភិបាលរបស់គណបក្សចលនាឆ្ពោះទៅមុខក៏ជួបប្រទះនឹងឧបសគ្គផងដែរ ។

យ៉ាងណាក៏ដោយ គណបក្សមួយនេះបានឆ្លងផុតឧបសគ្គមួយចំនួនធំហើយផងដែរ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា បញ្ហាដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បាននិងកំពុងត្រៀមក្នុងការស៊ើបអង្កេតនោះ គឺពាក់ព័ន្ធទៅនឹងការខ្វះ​លក្ខណៈ​សម្បត្តិ​របស់លោក ភីថា ដើម្បី​ឈរ​ឈ្មោះ​បោះ​ឆ្នោតឬយ៉ាងណា?

ដោយសារតែការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែនៅតែបន្តឈរឈ្មោះបោះឆ្នោត​បានរហូត​ដល់ចប់​ដំណើរការបោះឆ្នោត ទាំងនេះ គឺ​ជារឿង​ដែល​អាច​នឹង​ធ្វើឲ្យផ្លូវ​នយោបាយ​របស់លោក ភីថា ដែលជាបេក្ខជននាយករដ្ឋមន្ត្រីវ័យ​ក្មេង​រូប​នេះ​ អាចឈានដល់ផ្លូវបញ្ចប់បាន ។

ទាក់ទិននឹងរឿងរ៉ាវនេះដែរលោក ភីថា មិនបារម្ភអំពីបញ្ហានេះនោះទេ ដោយលោកអះអាងថា ភាគហ៊ុនដែលលោកបានផ្ទេរទៅឲ្យប្អូនរួចហើយនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមិនបានដំណើរការអាជីវកម្មដូចដែលបានចុះបញ្ជីអស់រយៈពេលជាយូរមកហើយ ។ ប៉ន្តែប្រសិនបើការស៊ើបអង្កេតរបស់ EC ឈានដល់ការប្រកាសសាលក្រមថា ប្រធានគណបក្សចលនាឆ្ពោះទៅមុខរូបនេះ មានទោសពិតដូចការចោទប្រកាន់មែននោះ នឹងត្រូវដកសិទ្ធិ ​ត្រូវ​ជាប់​ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងត្រូវដកសិទ្ធិនយោបាយ ២០ ឆ្នាំ​ ។

ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Al Jazeera ក៏បានរាយការណ៍ដែរថា បេក្ខជន​នាយក​រដ្ឋមន្ត្រី​មក​ពី​គណបក្ស​ចលនាឆ្ពោះទៅមុខ បាន​ទទួល​ស្គាល់ថា លោកពិតជាបានទទួលភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ (ITV) ពីឪពុករបស់លោកប្រាកដមែន ប៉ុន្តែក្រុមហ៊ុននេះមិនបានដំណើរផ្សាយចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ និងបានបដិសេធថា លោក​មិន​បាន​ប្រព្រឹត្តល្មើសអ្វីឡើយ ហើយ​គណបក្សចលនាឆ្ពោះទៅមុខក៏គ្មានការព្រួយ​បារម្ភអ្វី​នោះដែរ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Thai

ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

កូរ៉េខាងត្បូង ព្រមានថា គីម ជុងអ៊ុន អាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ អំឡុងពេលអាមេរិកបោះឆ្នោត

ព័ត៌មានជាតិ៤២ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម