Connect with us

សុខភាព

ខែរងា ខ្ជិលងូតទឹក បញ្ហា ៤ នេះនឹងកើតលើរាងកាយ

បានផុស

នៅ

គ្នា​យើង​ងូត​ទឹក​សម្អាត​រាងកាយ​យ៉ាងតិច​ក៏​ម្ដង/ថ្ងៃ​ដែរ ដើម្បី​កម្ចាត់​រាល់​ធូលី ឬ​បាក់តេរី​មិន​ល្អ​ដែល​តោង​ជាប់​លើ​ស្បែក​យើង។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ​លួច​អត់​ងូត​ទឹក ដោយ​សារ​អាកាសធាតុ​ធ្លាក់​ខ្យល់​ត្រជាក់​ៗ​ពេក ទម្រាំ​ងូត​ទឹក​ហើយ រងា​ញាក់​រឹង​ថ្គាម។ សាក​ស្រមៃ​មើល៍ បើ​ក្នុង​ខែ​ត្រជាក់ យើង​អត់​ងូត​ទឹក​សម្អាត​ខ្លួន​ច្រើន​ថ្ងៃ ខ្លួន​យើង ស្បែក​យើង នឹង​ប្រែ​ក្លាយ​ជា​យ៉ាង​ណា​ខ្លះ​ទៅ? ប៉ុន្តែ មិន​ចាំ​បាច់​ស្រមៃ​ក៏​បាន​ដែរ ខាង​ក្រោម​នេះ ជា​បញ្ហា​យើង​អាច​ជួប​ប្រទះ ប្រសិន​បើ​ខ្ជិល​ងូត​ទឹក​ច្រើន​ថ្ងៃ​ជាប់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. មេរោគ

ជា​ទូទៅ រាងកាយ​របស់​យើង​មាន​បាក់តេរី​ច្រើន​នៅ​លើ​ស្បែក តែ​មួយ​ចំនួន​ជា​បាក់តេរី​ល្អ​ ប៉ុន្តែ​​បើ​យើង មិន​បាន​ងូត​ទឹក​ទេ ពពួក​បាក់តេរី​មិន​ល្អ​នឹង​កើន​ឡើង ហើយ​វា​អាច​ចូល​ទៅ​ក្នុង​ច្រមុះ ភ្នែក មាត់ បណ្ដាល​ឲ្យ​យើង​ឈឺ​បាន។

២. ឆ្លង​មេរោគ​លើ​ស្បែក

ក្រៅពីធ្វើឲ្យ​យើង​ឈឺ​ ប្រភេទ​បាក់តេរី និង​ផ្សិត​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្បែក​​ឆ្លង​មេរោគ​ ជា​ពិសេស​ពេល​ដែល​យើង​មិន​សម្អាត​វា​ចេញ​ច្រើន​ថ្ងៃ។ Staphylococcus ជា​បាក់តេរី​រស់​នៅ​លើ​ខ្លួន​យើង ប៉ុន្តែ​វា​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ លុះ​ត្រា​តែ​មាន​របួស​ដែល​អាច​ធ្វើ​ឲ្យ​​បាក់តេរី​ជ្រាប​ចូល​តាម​មុខ​របួស បង្ក​ជា​ការ​ឆ្លង​មេរោគ​បាន។

៣. ភាព​កខ្វក់​ជា​រួម

បើ​យើង​មិន​ងូត​ទឹក​សម្អាត​ធូលី ញើស ក្អែល ឬ​ប្រេង​មិន​ល្អ​ចេញ​ពី​លើ​ស្បែក​យើង​ទេ ត្រៀម​ខ្លួន​ព្រួយ​ពី​ការ​កើត​មុខ​លើ​ដង​ខ្លួន​ទៅ។ កាលណា​យើង​មិន​ផ្អាប់​ញើស ឬ​ក្អែល មុន​នឹង​លេច​ឡើង​មក ធ្វើ​ឲ្យ​យើង​បាក់​សម្រស់ និង​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ទៀត។ ម៉្យាង​វិញ​ទៀត ការ​មិន​បាន​ងូត​ទឹក​ច្រើន​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​មិន​ស្រស់​ថ្លា គ្មាន​អនាម័យ និង​គ្មាន​របៀប​រៀប​រយ។

លើស​ពី​នេះ បញ្ហា​ក្លិន​ខ្លួន ដែល​គ្មាន​គ្នា​យើង​ម្នាក់​ណា​ចូលចិត្ត​នោះ​នឹង​ភាយ​ចេញ​ពី​រាង​កាយ​មក។ ក្លិន​ខ្លួន កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​បំបែក​សមាសធាតុ​គីមី​ក្នុង​ញើស ហើយ​បញ្ចេញ​ក្លិន​មក។ ប្រសិន​បើ​យើង មិន​ងូត​ទឹក​សម្អាត​ញើស ឬ​បាក់តេរី​អាក្រក់​ៗ​ចោល ហើយ​ប្រើ​ផលិតផល​សម្អាង​ដូចជា ឡេ ឬ​ទឹក​អប់​មាន​ក្លិន​ក្រអូប​ទៀត​នោះ គ្មាន​អ្នក​ណា​អាច​នៅ​ជិត​យើង​បាន​យូរ​ទេ។

៤.រលាក​ស្បែក

​សាក​មិន​ងូត​ទឹក​ច្រើន​ថ្ងៃ​ល​មើល៍ យើង​នឹង​ឃើញ​មាន​ស្នាម​ប្រឡាក់​ពណ៌​ត្នោត​លើ​ស្បែក ហើយ​អ្នក​ជំនាញ​ខាង​សើ​ស្បែក​ហៅ​វា​ថា បញ្ហា​រលាក​ស្បែក (Dermatitis Neglecta)។ បញ្ហា​នេះ កើត​ឡើង​ដោយសារការ​កើន​ឡើង​ក្អែល ញើស keratin និង​ប្រេង​ដែល​រាងកាយ​យើង​បង្កើត​មក​ដោយ​ធម្មជាតិ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ សាច់ដុំសំខាន់ៗទាំង ១១ កន្លែង ប្រុសៗគួរយល់ដឹង

ចុចអាន៖ ទទួលទានទឹក​ដែល​នៅ​សល់​កាល​ពី​យប់ ​តើ​នឹង​មាន​រឿងអ្វី​កើត​ឡើង​ចំពោះ​រាងកាយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣៤ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៤០ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៥៦ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម