Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អឺរ៉ុប ហាមមិនឲ្យអ្នកទេសចររួមភេទលើឆ្នេរខ្សាច់

បានផុស

នៅ

ទីក្រុងឆ្នេរមួយនៅភាគខាងត្បូងប្រទេសហូឡង់​ បានដាក់ចេញយុទ្ធនាការបញ្ឈប់ភ្ញៀវទេសចរដែលទៅដេកលេងអាក្រាតកាយនៅលើឆ្នេរសមុទ្រ មិនឲ្យធ្វើសកម្មភាពផ្លូវភេទផ្តេសផ្តាសនៅកណ្តាលវាលឡើយ បន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋនៅតំបន់នោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរនៅទីក្រុង Veere ភាគខាងត្បូងប្រទេសហូឡង់បានឲ្យដឹងថា យុទ្ធនាការហាមប្រាមនេះធ្វើឡើង បន្ទាប់ពីមានភ្ញៀវទេសចរមួយចំនួនទៅកម្សាន្តដេកលេងអាក្រាតកាយ​ ហើយប្រជុំគ្នានៅលើ​ឆ្នេរខ្សាច់ធ្វើសកម្មភាពស្រើបស្រាលដោយមិនក្រែងចិត្តភ្ញៀវទេសចរដទៃ ។

ទន្ទឹមនោះអភិបាលក្រុងលោកស្រី Frederiek Schouwenaar បានប្រាប់សារព័ត៌មាន The Observer ថា “វាលខ្សាច់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគមន៍មូលដ្ឋាន ហើយវាគួរតែត្រូវបានការពារ ជាពិសេសមិនត្រូវមានសកម្មភាពផ្លូវភេទណាមួយកើតឡើងនៅទីនេះឡើយ” ។

ដោយឡែកសម្រាប់ពលរដ្ឋនៅតំបន់នោះក៏ប្រាប់ដែរថា សកម្មភាពបែបនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមើលទៅ ពិបាកភ្នែកមែនទែន ហើយជាការឆ្លើយតប អភិបាលក្រុង​បានសម្រេចចិត្តលើកស្លាកព្រមាន និងហាមឃាត់មិនឲ្យមានរឿងដដែលៗនេះនៅលើឆ្នេរសមុទ្រទៀតឡើយ ​ដើម្បី​ធានា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម