ព័ត៌មានអន្ដរជាតិ
លោក Macron ធានាថា អ៊ុយក្រែន នឹងមិនធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី ឡើយ
នៅក្នុងកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីប៉ូឡូញ Andrzej Duda កាលពីថ្ងៃចន្ទ, ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្ដេជ្ញាថា អ៊ុយក្រែននឹងមិនអាចធ្លាក់ចូលទៅក្នុងការកណ្ដាប់ដៃរបស់រុស្ស៊ីឡើយ ។

លោក Macron បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីសថា “សង្គ្រាមលុកលុយដែលដឹកនាំដោយរុស្ស៊ី គឺបានបង្ហាញពីបរាជ័យផ្នែកយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសនេះរួចទៅហើយ” ។
ទន្ទឹមនោះ ប្រធានាធិបតីបារាំងរូបនេះក៏បានផ្ដល់ការធានាដែរថា រុស្ស៊ីនឹងមិនទទួលបានជ័យជម្នះក្នុងសង្គ្រាមជាមួយអ៊ុយក្រែនឡើយ ហើយស្ថានភាពនៅអ៊ុយក្រែននេះទៀតសោទ បានជំរុញឲ្យយើងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធផងដែរ ។

ក្នុងអំឡុងសន្និសីទសន្តិសុខនៅទីក្រុងប្លាទីស្លាវ៉ា ប្រទេសស្លូវ៉ាគី កាលពីខែឧសភា លោក Macron ក៏បានជំរុញឲ្យប្រទេសលោកខាងលិចផ្តល់ការធានាសន្តិសុខរឹងមាំដល់អ៊ុយក្រែន ហើយថែមទាំងបើកផ្លូវឲ្យប្រទេសនេះឆ្ពោះទៅរកសមាជិកភាពអង្គការណាតូផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសដែលជាសមាជិកអង្គការណាតូ នឹងផ្ដល់មតិយោបល់ទៅនឹងសំណើរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយនឹងសម្ព័ន្ធភាពយោធាមួយនេះ នៅក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវីលនីញូស របស់ប្រទេសលីទុយអានីនាថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Biden ពន្យារពេលកិច្ចប្រជុំជាមួយប្រមុខអង្គការ ណាតូ ព្រោះតែ ឈឺធ្មេញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ