ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរអតីតគូស្នេហ៍ Zhao Liying ទោះលែងលះដាច់ស្រេច នៅតែបំពេញតួនាទីជាឪពុកម្ដាយ
រូបភាពអតីតគូស្វាមីភរិយា Zhao Liying និង Feng Shaofeng យកកូនប្រុសទៅញ៉ាំអាហារជាមួយគ្នា ធ្វើឲ្យ ទស្សនិកជនសប្បាយចិត្តនិងលួចសង្ឃឹមថា ពួកគេត្រលប់មកត្រូវរ៉ូវគ្នាវិញត្បិតថាលែងលះគ្នាកាលពីឆ្នាំ ២០២១។

តាមរយៈរូបភាពដែលអ្នកលេងអ៊ីនធឺណិតលួចថតសកម្មភាពអតីតគូស្នេហ៍នេះបានបង្ហាញឲ្យឃើញថា ពួកគេមិនបានប៉ះទង្គិចគ្នាទេ សូម្បីតែបន្ទាប់ពីបានប្រកាសពីឯកសារលែងលះរួចរាល់ហើយក្ដី។ សម្រាប់គូស្នេហ៍តារាចិន Zhao Liying និង Feng Shaofeng បច្ចុប្បន្នអ្នកទាំងពីរកំពុងបំពេញតួនាទីជាឪពុកម្តាយដ៏អស្ចារ្យសម្រាប់កូនប្រុសរបស់ពួកគេ។
ទោះយ៉ាងណាក៏ដោយ រូបភាពរបស់អតីតគូស្នេហ៍ដែលកំពុងដើរជាមួយគ្នា បានឡើងដល់កំពូលនៃនិន្នាការនៃ WEIBO TRENDING បន្ទាប់ពី Zhao Liying ត្រូវបានគេឃើញជួបជាមួយអតីតស្វាមី និងនាំកូនប្រុសទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ហើយវាជារូបភាពដ៏កក់ក្តៅមួយដែលមហាជនចង់ឲ្យមានលើបណ្ដាញសង្គមផងដែរ។ ក្នុងនោះក៏មានមនុស្សជាច្រើនបញ្ចេញមតិគាំទ្រចង់ឲ្យអតីតគូស្នេហ៍នេះត្រូវគ្នាវិញ ប៉ុន្តែគ្រាន់តែជាការគិតរបស់តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រភ័យព្រួយសុខភាពរបស់ Dilraba ក្រោយនាងបង្ហាញខ្លួនលើកនេះស្គមខ្លាំងពេក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ