កីឡា
បង់ក្លាដែស ប្រកួតកម្ដៅសាច់ដុំជាមួយ Tiffy Army ដោយសារមូលហេតុនេះ
ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស បានយកឈ្នះលើក្រុមនៃលីគកំពូលកម្ពុជា សមាគមកីឡាកងយោធពលខេមរភូមិន្ទ ឬ Tiffy Army ១-០ ក្នុងការប្រកួតកម្ដៅសាច់ដុំមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទម្សិលមិញ។
Sohel Rana ជាកីឡាកតែម្នាក់គត់ដែលរកបានមួយគ្រាប់ក្នុងការប្រកួតនៅនាទី១២ ក្រៅពីនេះពុំមានរឿងអ្វីកើតឡើងក្នុងការប្រកួតឡើយ។ ជាមួយគ្នាផងដែរ គ្រូបង្វឹករបស់បង់ក្លាដែស លោក Javier Cabrera បាននិយាយក្រោយការប្រកួតថា ពួកគេបានផ្តោតលើការការពារនៅក្នុងការហ្វឹកហាត់។
«យើងដឹងថា ជាពិសេសក្នុងការប្រកួតខ្លីៗដូចជា SAFF Championship (ពានជើងឯកអាស៊ីខាងត្បូង) វាជារឿងសំខាន់ដែលមិនត្រូវចាញ់។ នោះគឺជាគោលដៅសំខាន់មួយ។ ក្រុមដឹងថាពួកគេមិនអាចរបូតគ្រាប់បាល់បានទេ ហើយវាគឺជាគោលដៅសំខាន់មួយនៅក្នុងផែនការនៃការប្រកួតនេះ។» លោក Cabrera បាននិយាយ។
ដោយឡែកប្រធានក្រុម កីឡាករ Jamal Bhuiyan បាននិយាយថា ៖«សរុបមក វាគឺជាការប្រកួតដ៏ល្អមួយ។ យើងមានឱកាសច្រើនក្នុងតង់ទីមួយ។ វាមិនងាយស្រួលក្នុងការប្រកួតជាមួយពួកគេទេ ខណៈដែលពួកគេមានកីឡាករបរទេសបីបួននាក់។ វាគឺជាការសាកល្បងដ៏ល្អមួយ។ ចំណុចវិជ្ជមានគឺយើងបានឈ្នះការប្រកួតនេះ ហើយមិនរបូតគ្រាប់បាល់ឡើយ»។
ក្រុមនេះក៏កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជើងឯតំបន់អាស៊ីខាងត្បូង (SAFF Championship) ដែលគ្រោងនឹងចាប់ផ្ដើមនៅទីក្រុង Bengaluru ប្រទេសឥណ្ឌានៅថ្ងៃទី២១ ខែមិថុនា ខាងមុខផងដែរ។ ពួកគេនឹងប្រកួតមិត្តភាពរបស់ FIFA ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៥ នេះ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ dhakatribune.com
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ