Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ មិនសារភាពទោសកំហុស ហើយថា អាមេរិក ជាប្រទេសពុករលួយ

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួនក្នុងតុលាការនៃទីក្រុង Miami រដ្ឋ Florida ហើយមិនសារភាពទោសកំហុសទេ ក្នុងការចោទប្រកាន់លាក់បាំងឯកសារសម្ងាត់របស់រដ្ឋាភិបាល។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានប្រឈមមុខនឹងបទល្មើសចំនួន ៣៧ រួមទាំងការលាក់បាំងឯកសារការពារជាតិ សមត្ថភាពយោធារបស់ប្រទេសផ្សេងៗ និងអាថ៌កំបាំងនុយក្លេអ៊ែរផងដែរ ខណៈកាលពីខែសីហាឆ្នាំមុន ភ្នាក់ងារ FBI បានរឹបអូសឯកសាររាប់រយ ពីអចលនទ្រព្យរបស់លោក នៅរដ្ឋ Florida។

បន្ទាប់​ពី​សវនាការ លោក ត្រាំ បាន​ដើរ​ចេញ​ពី​តុលាការឆ្ពោះ​ទៅ​ភោជនីយដ្ឋាន​មួយកន្លែង ​ដើម្បី​ជួប​ជាមួយ​​អ្នក​គាំទ្រ​របស់​លោក ហើយលោកថែមទាំងបានចាត់ទុក ​ការ​ចោទ​ប្រកាន់​នេះ​ គឺ​ជារឿងក្លែងបន្លំ ​និង​ជារឿង​នយោបាយ​ និងថែមទាំងលើកឡើង​ថា ​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេសពុក​រលួយ ។

ក្នុងនោះ លោកបានចោទប្រកាន់ថា ប្រធានាធិបតី ចូ បៃដិន បានរៀបចំឆាកល្ខោននេះ ដើម្បីធ្វើឲ្យខូចដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។

គួរបញ្ជាក់ថា លោក​បាន​ក្លាយ​ជាអតីត​ប្រធានាធិបតី​អាមេរិកទី១ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សហព័ន្ធ ហើយនេះក៏​ជា​លើក​ទី​២ ផងដែរក្នុង​ឆ្នាំ២០២៣ ដែលលោក ត្រាំ បានឡើងតុលាការ ។ កាលពីខែមេសា លោកបានសារភាពថា មិនមានទោសកំហុសនៅក្នុងទីក្រុងញូវយ៉ក ចំពោះការចោទប្រកាន់ ទាក់ទងនឹងការបង់ប្រាក់បំបិទមាត់ ទៅឲ្យតារាអាសអាភាសម្នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ លោក ដូណាល់ ត្រាំ ត្រូវតុលាការចោទ ពីបទ កាន់កាប់ឯកសារសម្ងាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម