Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ជំរុញការចុះបញ្ជីដីធ្លីរដ្ឋ និងឯកជនឲ្យបានលឿនដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រុញដល់អាជ្ញាធរដែនដីទាំងអស់ត្រូវបង្កើនការចុះបញ្ជីដីធ្លីរដ្ឋ និងឯកជនឱ្យបានលឿនដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រជុំក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិការកាប់ទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣មិថុនា លោក គួច ចំរើន បានថ្លែងថា រដ្ឋបាលខេត្តបានរៀបចំក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋមួយករណីប្រកបដោយជោគជ័យ ហើយវិធានចំពោះមុខរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានត្រួតពិត្យ និងការគ្រប់គ្រងបទល្មើសធនធានធម្មជាតិការកាប់ទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្រ្តរបស់ខ្លួនដោយការទទួលខុសត្រូវដោយ​ផ្តោតសំខាន់លើការងារអប់រំតាមយន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ហើយលទ្ធផលដែលល្អនោះ គឺការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ
ដើម្បីរួមគ្នាគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព និងនិរន្តរភាពនៅពេលខាងមុខ។

លោកអភិបាលខេត្តបានបន្តថា «ជំរើសល្អ គីយើងរួមគ្នាជម្រុញការចុះបញ្ជីដីធ្លីទាំងដីរដ្ឋ ឯកជន និងប្រជាពលរដ្ឋដើម្បីមានតម្លាភាពក្នុងការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធិផល ហើយយុទ្ធនាការបង្កាទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិការកាប់ទន្ទ្រានដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធបង្កើនការតាមដានតាមជំនាញរៀងៗខ្លួនក្នុងការគ្រប់គ្រងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានដូចជា មន្ទីរកសិកម្មមន្ទីរបរិស្ថាន មន្ទីរធនធានទឹក អាជ្ញាធរក្រុង ស្រុក ជម្រុញការចុះបញ្ជីដីរដ្ឋបើយើងមិនបានចុះបញ្ជីឱ្យបានលឿននោះទេ វាអាចបង្កើតជាគោលដៅនៃការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ »។

លោកអភិបាលខេត្តបានបន្តទៀតថា​ ទន្ទឹមនោះក្រុមការងារត្រូវបំពេញការងារឱ្យបានម៉ឺងម៉ាត់ ដោយមិនប្រើអំពើរហឹង្សា
ប្រកបដោយស្មារតីទទួលខុសត្រូវតាមជំនាញនីមួយៗបង្កើនការគ្រប់គ្រងផ្អែកតាមអនុសាសន៍ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចំពោះប្រជាពលរដ្ឋយើងត្រូវខិតខំធ្វើយ៉ាង​ណាយកការអប់រំជាធំដោយប្រើប្រាស់តាមវិធានរដ្ឋបាល ព្រោះនៅខេត្តព្រះសីហនុមិនមានការកាប់ព្រៃយកឈើនោះទេ គឺជាការកាប់ព្រៃយកដីការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់។

លោកអភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរអង្គភាពត្រូវជម្រុញការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរអង្គភាពរបស់ខ្លួនឱ្យបានលឿនដើម្បីកាត់បន្ថយការចូលទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្ត្រក្រុង ស្រុករបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម