Connect with us

ព័ត៌មានជាតិ

បទល្មើសឈូសព្រៃតំបន់៣យកធ្វើស្រែ និងជីកប្រឡាយរាប់សិបម៉ែត្រ មិនទាន់មានចំណាត់ការ

បានផុស

នៅ

ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍អំពីបទល្មើសឈូសព្រៃតំបន់៣ ចំណុចគាប់ចែស ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មានបានចុះទៅពិនិត្យមើលដីតំបន់៣ ស្ថិតនៅចំណុចខាងលើនេះ។

ក្នុងនោះពិនិត្យឃើញដីទួលកប់ចែសត្រូវបានគេឈូសឆាយព្រៃអស់ប្រមាណ ២ ហិកតា និងដែលបានលើកភ្លឺក្រវ៉ាត់រួចជាស្រេចនៅក្នុងអំឡុង ខែមីនា ឆ្នាំ២០២៣ ប៉ុនប៉ងយកធ្វើជាកម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកដីស្រែដែលប្រជាពលរដ្ឋនៅតំបន់នោះលួចឈូសឆាយព្រៃធ្វើស្រែក្នុងអំឡុងឆ្នាំ២០២២ និង២០២៣ ក៏មានច្រើនហិកតាផងដែរនៅជាប់នឹងព្រៃទួលកប់ចែសនះ ដែលសុទ្ធតែជាដីតំបន់៣។

ចំណែកនៅខាងកើតជាប់នឹងទួលកប់ចែសមានការជីកប្រឡាយមួយខ្សែមានជម្រៅជ្រៅប្រមាណ ៣ ម៉ែត្រ និងមានប្រវែងប្រមាណ៨០០ ម៉ែត្រ តាមប្រជាពលរដ្ឋរាយការណ៍ថាមានប្រមាណ៣គីឡូម៉ែត្រ ដែលមានព្រៃនឹងអាចម៍ដីជីកប្រឡាយ​រដិបរដុបមិនអាចដើរចូលទៅថតបាន។

ចំណែកនៅព្រៃដីតំបន់ ៣ ខាងកើតប្រឡាយនេះវិញក៏មានការឈូសព្រៃអស់ និងលើកភ្លឺធ្វើជាស្រែ១ចំនួនផងដែរ ប៉ុន្តែមិនទាន់ឃើញមានការព្រោះស្រូវនៅឡើយ។

តាមការសម្ភាសរបស់ក្រុមអ្នកសារព័ត៌មានជាមួយលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី តាមទូរសព្ទកន្លងមកថ្មីៗនេះលោកប្រាប់ថា ការជីកប្រឡាយនេះគឺជាប្រឡាយចាស់នៅក្នុងដីតំបន់២ ដើម្បីសង្គ្រោះស្រូវប្រាំង។ ការឆ្លើយបែបនេះគឺជារឿងមិនពិតទាល់តែសោះ តាមពិតការជីកប្រឡាយជីកថ្មី នៅក្នុងអំឡុង ខែមីនា ឆ្នាំ២០២៣ នៅលើដីតំបន់៣យ៉ាងពិតប្រាកដ។

សំណូមពរប្រជាពលរដ្ឋ ប្រឡាយដែលជីកខុសច្បាមប់នៅក្នុងដីតំបន់៣នេះគួរតែកាយលុបវិញ ទើបរក្សាដីព្រៃតំបន់ ៣ នៅជុំវិញទួលកប់ចែសរាប់រយហិកតាបានគង់វង្ស។

ចំពោះដីស្រែនៅក្នុងតំបន់ ៣ ជុំវិញទួលកប់ចែសដែលប្រជាពលរដ្ឋឈូសឆាយធ្វើស្រែ១ឆ្នាំ ឬ២ឆ្នាំថ្មីៗនេះ គួរតែហាមឃាត់ឈប់ឱ្យធ្វើស្រែ នោះព្រៃនឹងដុះឡើងវិញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថា ករណីខាងលើនេះពួកគាត់ស័ង្សយមានការឃុបឃិតពីអាជ្ញាធរឃុំ ស្រុក និងមន្ត្រីជំនាញជលផល បើគ្មានការបើកភ្លើងខៀវទេនោះ ម្ចាស់គ្រឿងចក្រនៅក្នុងឃុំពាមឆ្កោកមិនហ៊ានឈូសឆាយនោះឡើយ។

ករណីខាងលើនេះលោក ងិន ហ៊ុន  ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះបានបញ្ជាក់ប្រាប់តាមទូរសព្ទថា លោកកំពុងប្រមូលព័ត៌មានដើម្បីចំណាត់ការតាមផ្លូវច្បាប់។

ករណីនេះប្រជាពលរដ្ឋគោរពស្នើសុំឯកឧត្តមអភិ បាលខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេ សាទខេត្ត បង្កើតក្រុមការងារចម្រុះ ចុះស្រាវជ្រាវជនល្មើសនិងអ្នកពាក់ព័ន្ធដើម្បីចាត់ការតាមផ្លូវច្បាប់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម