ព័ត៌មានជាតិ
ចិនគ្រោងវិនិយោគដំណាំរុក្ខជាតិឱសថកែច្នៃ និងវេចខ្ចប់សម្រាប់ការនាំចេញ
រដ្ឋាភិបាលចិនតាមរយៈក្រុមហ៊ុន Khmer Holding Group មានគម្រោងវិនិយោគទៅលើដាំដុះរុក្ខជាតិឱសថ ចម្រាញ់និងកែច្នៃសម្រាប់ធ្វើការនាំចេញដើម្បីរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថនិងវិស័យកសិកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។
គម្រោងវិនិយោគនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយរវាងឧកញ៉ា ឆាវអ៊ីនទ័រ តំណាងក្រុមហ៊ុន Khmer Holding Group ជាមួយលោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីពេលថ្មីៗនេះ។
ឧកញ៉ា ឆាវ អ៊ីនទ័រ បានលើកឡើងថា ក្រុមហ៊ុនមានគម្រោងវិនិយោគធំៗចំនួន៣រួមមានទី១-ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣-បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផលឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។
លោកឧកញ៉ាបន្តថា ក្រុមការងារបានចុះសិក្សាស្រាវជ្រាវលើគុណភាពដីប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍នៅតាមបណ្តាខេត្តគោលដៅមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹង ត្រែង និងខកោះកុងដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចម្រាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។ដោយឡែកខេត្តកំពង់ស្ពឺជ្រើសរើសរកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រើឲ្យវិស័យកសិ-ឧស្សាហកម្ម។
យ៉ាងណាក៏ដោយលោកឧញ៉ាបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបានជ្រើសរើសទីតាំងមួយចំនួនរួចហើយ រង់ចាំការវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្តដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។
ស្របពេលគ្នាដែរ លោករដ្ឋមន្ត្រី វេង សាខុន មានប្រសាសន៍ថា គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅរឹងមាំ គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូអង្វែងថែមទៀត។
លោករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម សូមស្វាគមន៍គាំទ្រ និងសហការពេញទំហឹងដើម្បីរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថនិងវិស័យកសិកម្មនាពេលអនាគត។
លោករដ្ឋមន្ត្រីបន្តទៀតថា «កសិកម្មកម្ពុជាមានសក្តានុពលតែយើងនៅខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស
ដើម្បីប្រើប្រាស់សក្តានុពលដែលយើងមានឲ្យអស់លទ្ធភាពសំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែក កែច្នៃ
និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារគឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ»។
ដើម្បីឲ្យគម្រោងនេះអនុវត្តទៅរលូន និងជោគជ័យលោករដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនរៀបចំសំណើ
ផែនការអភិវឌ្ឍន៍គម្រោងឲ្យបានត្រឹមត្រូវ និងជាផ្លូវការ បន្ទាប់មករៀបចំឯកសារ MOU បង្កើតក្រុមការងារ រួចចាប់ផ្តើមអនុវត្តគម្រោងទៅតាមផែនការ។
ទាក់ទិននឹងទីតាំងសម្រាប់វិនិយោគវិញ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ជាជំហានដំបូងគឺទីតាំងដីទាំងដីរបស់ឯកជន
និងដីសម្បទានរបស់រដ្ឋនិងស្វែងរកដៃគូសហការហើយចំពោះការបង្កើតវិទ្យាស្ថានស្រាវជ្រាវគួរជ្រើសរើសយកសកលវិទ្យាល័យភូមិន្ទកសិកម្មជាជម្រើសទី១ ឬនៅខេត្តស្ទឹងត្រែងដែលជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាជម្រើសទី២។ ចំណែកតំបន់សេដ្ឋកិច្ចពិសេសគួរពិនិត្យមើលទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជម្រើសដ៏ល្អ៕
អត្ថបទ៖ សំអឿន
ចុចអាន៖ អ្នកជំនាញប្រាប់ថាអំឡុងពេលនេះជាឱកាសសម្រាប់វិនិយោគលើអចលនទ្រព្យ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ចរាចរណ៍៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ