កីឡា
គួច សុកុម្ភៈ ប្រាប់មូលហេតុខ្លះដែលខ្លួនបានជាប់ជម្រើសជាតិឡើងវិញ
ឈានដល់វគ្គ៣៦ឆ្នាំ កីឡាករ គួច សុកុម្ភៈ ត្រូវបានគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាឡើងវិញសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស យប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួច សុកុម្ភៈ ស្ថិតក្នុងចំណោមកីឡាករវ័យចំណាស់ និងរៀមច្បងមួយចំនួនដែលត្រូវបានកោះហៅចូលជម្រើសជាតិ បន្ទាប់ពីខកខានរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដូចជា ធារី ចន្ថាប៊ីន, អ៊ុំ វិចិត្រ និង ចាន់ វឌ្ឍនាកា ជាដើម។ ថ្វីបើកន្លងមកមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិ ប៉ុន្តែកីឡាករដើមកំណើតនៅខេត្តកំពង់ធំជាសមាជិកដ៏សំខាន់របស់ក្លិបណាហ្គាវើលដ៍សម្រាប់ការប្រកួតលីគ និងជាពិសេសជួយឲ្យក្លិបមួយនេះឡើងវគ្គផ្តាច់ព្រ័ត្រ ខេមបូឌានលីគខាប់ ដែលទើបតែចប់ទៅកន្លងថ្មីៗនេះ។
នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា គួច សុកុម្ភៈ ត្រូវបានគ្រូបង្វឹកបានផ្តល់ឲ្យចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតជាមួយបង់ក្លាដែស។ ជាទូទៅកីឡាករដែលចូលរួមក្នុងសន្និសីទគឺជាប្រធានក្រុម។ កីឡាកររូបនេះបាននិយាយថា ថ្វីបើការជ្រើសរើសក្រុមជម្រើសជាតិលើកនេះមានកីឡាកររៀមច្បងលាយចម្រុះជាមួយកីឡាករវ័យក្មេងច្រើន ប៉ុន្តែការហ្វឹកហាត់ប្រហែលជា២សប្តាហ៍កន្លងទៅនេះមិនមានបញ្ហាអ្វីគួរឲ្យបារម្ភទេ។ ក្រុមទាំងមូលបានប្តេជ្ញាធ្វើឲ្យបានល្អបំផុតសម្រាប់ការប្រកួតយប់ថ្ងៃស្អែក។
តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យរូបគេនៅតែទទួលបានឱកាសចូលជម្រើសជាតិសាថ្មី ទោះបីជាអាយុច្រើន និងមិនបានជាប់ជម្រើសជាតិច្រើនឆ្នាំ? គួច សុកុម្ភៈ បាននិយាយថា ៖«រឿងជាប់ ឬមិនជាប់ គឺខ្ញុំអត់គិតទេ។ រឿងសំខាន់បំផុតគឺយើងផ្តោតលើការខិតខំប្រឹងប្រែងរបស់យើង។ ការសម្រាក យើងត្រូវតែគិត ព្រោះបាល់ទាត់ជាអាជីព ជាការងាររបស់យើង។ អីចឹង យើងធ្វើអ្វីក៏ដោយ យើងគិតពីវា ហើយពាក់ព័ន្ធនឹងជម្រើសជាតិ បើយើងអត់ជាប់អីជាដើម ក៏ខ្ញុំអត់ខ្វល់ទេ»។

«សំខាន់បំផុតរបស់ខ្ញុំគឺខ្ញុំខំប្រឹង ហើយខំប្រឹងទៀត។ មូលហេតុនេះហើយបានជាខ្ញុំអត់ទាន់លាឈប់ពីជម្រើសជាតិ ព្រោះខ្ញុំនៅតែបន្តការប្រឹងប្រែងរបស់ខ្ញុំ ហើយចុងក្រោយខ្ញុំនៅតែមានឱកាស»។ គួច សុកុម្ភៈសង្កត់ធ្ងន់។
គួច សុកុម្ភៈ បានជាប់ជម្រើសជាតិកម្ពុជាលើកដំបូងតាំងពីឆ្នាំ២០០៦ និងជាប់ជម្រើសជាតិជាបន្តបន្ទាប់ក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំកន្លងទៅនេះ។ យ៉ាងណា ប្រហែលជា៣ឆ្នាំចុងក្រោយនេះ រូបគេមិនបានជាប់ជម្រើសជាតិទេ ទើបតែឆ្នាំ២០២៣នេះទើបត្រូវបានកោះហៅជាថ្មី បន្ទាប់ពីកីឡាស៊ីហ្គេមចប់ ដែលគ្រូបង្វឹកថ្មីត្រូវការរៀបចំសមាជិកក្រុមថ្មី៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ