Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ បើកវគ្គបណ្តុះបណ្តាលស្តីពី«កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ»

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ បានសហការជាមួយក្រុមប្រឹក្សារជាតិដើម្បីកុមារ បើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ» ក្រោមវត្តមានលោក ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពីធីនៅថ្ងៃទី១៤ ខែមិថុនា នេះ លោករដ្ឋលេខាធិការបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងខ្លាបំផុងក្នុងការលើកតម្កើងសិទ្ធិកុមារ ដោះស្រាយបង្ការ ទប់ស្កាត់ បញ្ហាផ្សេងៗរបស់កុមារ និងចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ជាក់ស្តែងកម្ពុជាបានផ្តល់សច្ចាប័នលើលិខិតតុបករណ៍អន្តរជាតិជាច្រើនដូចជា សន្ធិសញ្ញា កតិការណ៍សញ្ញា ពិធីសារ សេចក្តីថ្លែងការណ៍ ជាដើម និងបានតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា គោលនយោបាយជាតិ ផែនការណ៍សកម្មភាពជាតិ ដែលទាក់ទងនឹងកុមារ សំដៅពង្រឹងកិច្ចការពារកុមារពីការរងគ្រោះទាំងឡាយ ពិសេសពេលបច្ចុប្បន្នការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ។ ម្យ៉ាងទៀតក្នុងរយៈពេលវិបត្តិកូវីដ-១៩ កំពុងរាតត្បាតពិភពលោកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពិសេសបណ្តាញសង្គមផ្សេងៗ រឹតតែមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវវ័យទាំងនៅទីក្រុងនិងជនបទ។ ប៉ុន្តែទោះបីយើងទទួលបានផលប្រយោជន៍ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានបែបនេះពិតមែន ក៏មានករណីអវិជ្ជមានមួយចំនួនបានកើតឡើងផងដែរដោយសារការប្រើប្រាស់ខុសគោលដៅរបស់អ្នកប្រើប្រាស់ និងការឆ្មក់ឱកាសពីក្រុមឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធនេះដើម្បីកេងប្រវ័ញគ្រប់រូបភាពលើកុមារដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានីភ័យខ្ពស់ដល់កុមារនៅលើពិភពលោករួមទាំងកម្ពុជាផងដែរ។

លោកបន្តទៀតថា ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះហើយ ទើបបានជាក្រុមការងារដើម្បីកុមាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុមប្រឹក្សារជាតិដើម្បីកុមារ បើកវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលស្តីពី«កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ»នាថ្ងៃនេះ។

គួរបញ្ជក់ផងដែរថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះគឺឆ្លើយតបទៅនឹងអនុសាសន៍ដែលសម្ដេចក្រឡាហោម ស ខេង បានដាក់ចេញថ្មី-ពង្រឹងបណ្តាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមត្ថភាពអនុវត្តនៅថ្នាក់ក្រោម ជាតិ ដោយរួមសហការជាមួយដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិ ក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបករណីរូបភាព និងសម្ភាសន៍ អាសអាភាសលើកុមារឱ្យបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចំណីផ្លូវ
សន្តិសុខសង្គម១៤ វិនាទី មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៦ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១៨ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២៨ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

Sokha Hotels

ព័ត៌មានពេញនិយម