ព័ត៌មានជាតិ
ក្រសួងការបរទេស ច្រានចោលពាក្យចោទប្រកាន់របស់បុរសម្នាក់ អំពីការនាំចេញអង្ករកម្ពុជាទៅកាន់អូស្ត្រាលី
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខៃមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់ បុគ្គលឈ្មោះ ឯក សុវត្ថី ទាក់ទងការនាំចូលអង្ករកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបានសម្តែងការខកចិត្ត និងសោកស្ដាយជាទីបំផុតចំពោះទង្វើគ្មានមនសិការរបស់បុគ្គលឈ្មោះ ឯក សុវត្ថី ដែលជាពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ រស់នៅទីក្រុងស៊ីដនី ដោយបានផ្ញើលិខិតជូនរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ដោយចោទប្រកាន់ទាំងគ្មានមូលដ្ឋានអំពីការនាំអង្ករកម្ពុជាទៅប្រទេសអូស្ដ្រាលីថា មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ក្នុងគោលបំណងទុច្ចរិត ដើម្បីរារាំងការនាំអង្ករពីកម្ពុជាចូលទីផ្សារអូស្ត្រាលី។
ដើម្បីការពារផលប្រយោជន៍របស់ប្រជា កសិករខ្មែរ និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានខិតខំធ្វើការសហការយ៉ាងជិតស្និទ្ធ និងបកស្រាយបំភ្លឺយ៉ាងសកម្ម ជូនក្រសួងស្ថាប័នពាក់ព័ន្ធរបស់អូស្ត្រាលី ជុំវិញការចោទប្រកាន់របស់បុគ្គលអគតិខាងលើ។ ជាលទ្ធផល ភាគីអូស្ត្រាលីបានឆ្លើយបញ្ជាក់ជាឱឡារឹកថា ផ្អែកលើការស្រាវជ្រាវរបស់ស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលី បានរកឃើញថា ការលើកឡើងរបស់បុគ្គលឈ្មោះ ឯក សុវត្ថី គឺជាការចោទប្រកាន់ដែលគ្មានភ័ស្តុតាង និងមិនអាចយកជាការបាន។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើការថ្កោលទោសជនអគតិទាំងឡាយ ដែលប៉ុនប៉ងបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាកសិករខ្មែរតាមរយៈទង្វើទុច្ចរិត និងមួលបង្កាច់បំភ្លៃការពិត ដូចករណីបានលើកឡើងខាងដើម។
អ្នកនាំពាក្យគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាកសិករខ្មែរ និងកសិផលកម្ពុជា ជាពិសេសអង្ករ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ ក្នុងនោះក៏មានប្ទេសអូស្ត្រាលីផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដាំដុះ ការធានាគុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដែលមានស្រាប់ និងស្វែងរកបន្ថែមនូវទីផ្សារថ្មីសម្រាប់ការនាំចេញអង្ករ និងកសិផលនានារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងតម្លៃសមរម្យ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរឱ្យកាន់តែល្អប្រសើរ៕
អត្ថបទ៖ កោះកែវ
ចុចអាន៖ អ្នកជំនាញប្រាប់ថាអំឡុងពេលនេះជាឱកាសសម្រាប់វិនិយោគលើអចលនទ្រព្យ
ចុចអាន៖ ចិនគ្រោងវិនិយោគដំណាំរុក្ខជាតិឱសថកែច្នៃ និងវេចខ្ចប់សម្រាប់ការនាំចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ