ព័ត៌មានជាតិ
អតីតសកម្មជនបក្សភ្លើងទៀនឃុំបារាយណ៍ ស្រុកព្រៃឈរ សម្រេចចិត្តទម្លាក់ស្លាកបក្សភ្លើងទៀនមុខផ្ទះចោល
កំពង់ចាម ៖ អតីតសកម្មជនបក្សភ្លើងទៀនមួយគ្រួសារ សម្រេចចិត្តផ្ដួលស្លាកគណបក្សភ្លើងទៀននៅពីមុខផ្ទះចោលដោយពួកគេ អស់ជំនឿការដឹកនាំរបស់មេដឹកនាំបក្សភ្លើងទៀនគ្មានទំនួលខុសត្រូវលើពួកគាត់។
លោក រស់ ជុយ អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះ ថន សុំ អាយុ៦៩ឆ្នាំ មានកូនចំនួន៤នាក់ ជាអតីតសកម្មជនគណបក្សភ្លើងទៀន រស់នៅក្នុងភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្រេចចិត្តរុះរើទម្លាក់ស្លាកគណបក្សភ្លើងទៀន នេះធ្វើឡើង នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយរូបលោក រស់ ជុយ និងក្រុមគ្រួសាររួមគ្នាដកស្លាកនេះចោលពីមុខផ្ទះ។
លោក រស់ ជុយ បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន នៅក្នុង ភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ ជា មួយ បក្សភ្លើង ទៀតហើយ ព្រោះបក្សមានភាពកម្សោយក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់