ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចេញការប៉ាន់ស្មានថ្មី អំពីកងទ័ពស្លាប់និងរបួស នៅខាងអ៊ុយក្រែន ក្នុងប្រតិបត្តិការវាយបក
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធទី១៤ខែមិថុនាថា ប្រទេសអ៊ុយក្រែនបានបាត់បង់កងទ័ពរាប់ពាន់នាក់ ចាប់តាំងពីប្រតិបត្តិការវាយបករបស់ខ្លួន កាលពីដើមខែនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនិយាយថា កងកម្លាំងរបស់ទីក្រុងកៀវ មានអ្នកស្លាប់និងរបួសប្រហែល ៧៥០០នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួននេះគឺគិតតែកងទ័ពនៅសមរភូមិជួរមុខប៉ុណ្ណោះ ដោយមិនគិតអំពីទាហានដែលស្លាប់និងរបួស ក្នុងការវាយប្រហារមីស៊ីល និងអាកាសរបស់រុស្ស៊ី ចូលជ្រៅនៅក្នុងទឹកដីអ៊ុយក្រែននោះទេ។
ការប៉ាន់ប្រមាណនេះ គឺគិតចាប់ពីថ្ងៃទី៤ខែមិថុនាមក នៅពេលក្រសួងការពារជាតិរុស្ស៊ី រាយការណ៍ថា ខ្លួនបានតបតទៅការវាយលុកទ្រង់ទ្រាយធំរបស់អ៊ុយក្រែន នៅតាមបណ្តោយតំបន់ចំនួនប្រាំនៃសមរភូមិជួរមុខនៅ Donbass។

ចាប់តាំងពីពេលនោះមក កងទ័ពទីក្រុងកៀវ បានព្យាយាមវាយលុកទីតាំងរបស់រុស្ស៊ីជាច្រើនលើកច្រើនសា ប៉ុន្តែមិនអាចទទួលបានទឹកដីណាមួយឡើយ។ នេះបើយោងតាមទីក្រុងមូស្គូ។
ក្រសួងបន្ថែមថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ កងទ័ពរុស្ស៊ីបានតបតការវាយប្រហាររបស់អ៊ុយក្រែនចំនួនពីរ នៅជិតតំបន់ Makarovka នាភាគខាងត្បូង។ ក្នុងការវាយប្រហារនោះ មានទាហានថ្មើរជើងអ៊ុយក្រែនចំនួន២ក្រុម រថក្រោះ៤គ្រឿង និងរថពាសដែកចំនួន១១គ្រឿង។
ដោយឡែក ការវាយលុករបស់អ៊ុយក្រែនមួយផ្សេងទៀត នៅ Prechistovka ក៏បរាជ័យដែរ ដោយកងទ័ពទីក្រុងកៀវ បានបាត់បង់រថក្រោះចំនួន៥គ្រឿង និងរថពាសដែក៥គ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន អះអាងថា កងទ័ពអ៊ុយក្រែន ស្លាប់និងរបួសច្រើនជាងរុស្ស៊ី ១០ដង ក្នុងប្រតិបត្តិការវាយបក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ