Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ នឹងចាប់ផ្តើមបង្វឹកកងទ័ពអ៊ុយក្រែន បើកយន្តហោះចម្បាំង F-16 នៅរដូវក្តៅនេះ

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធទី១៤ខែមិថុនាថា សម្ព័ន្ធភាពនេះ នឹងចាប់ផ្តើមការបណ្តុះបណ្តាលភីឡុតអ៊ុយក្រែន ដើម្បីបើកយន្តហោះចម្បាំង F-16 នៅរដូវក្តៅនេះ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នាទីក្រុងព្រុចសែល ប្រទេសបែលសហ្ស៊ិក លោក Stoltenberg និយាយថា “ការបង្វឹកអ៊ុយក្រែន ដើម្បីបើកយន្តហោះ F-16 នឹងចាប់ផ្តើម ហើយជាការពិតណាស់ សម្ព័ន្ធមិត្តក៏បានបញ្ជាក់ច្បាស់ៗដែរថា ការបណ្តុះបណ្តាល អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ពោលគឺនៅរដូវក្តៅនេះតែម្តង ហើយខ្ញុំក៏រំពឹងដែរថា ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះ នឹងក្លាយជាបញ្ហាដែលត្រូវដោះស្រាយក្នុងកិច្ចប្រជុំរបស់ក្រុមទំនាក់ទំនង”។

នៅថ្ងៃដដែលនោះ ក្រសួងការពារជាតិហូឡង់ បានបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន នឹងត្រូវបង្កើតឡើងនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត។ ហូឡង់ និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប កំពុងធ្វើការលើការចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន ឲ្យបើកយន្តហោះ F-16 ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

យន្តហោះចម្បាំង F-16 (រូបថត៖ AP)

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានសហគមន៍នយោបាយអឺរ៉ុបនាទីក្រុង ជីស៊ីណូ នៃប្រទេសម៉ុលដាវី ថា មានរដ្ឋជាច្រើនកំពុងរៀបចំផ្តល់យន្តហោះចម្បាំង F-16 ឲ្យអ៊ុយក្រែន។

យ៉ាងណាក្តី រុស្ស៊ីបានថ្កោលទោសចំពោះការបញ្ជូនយន្តហោះប្រភេទនេះ ទៅកាន់អ៊ុយក្រែន ហើយព្រមានថា យន្តហោះទាំងនោះនឹងក្លាយជាគោលដៅយោធាស្របច្បាប់ សម្រាប់កងកម្លាំងរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីដើមសប្តាហ៍ថា ការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន នឹងធ្វើឲ្យជម្លោះកើនឡើងមួយកម្រិតទៀត ដោយសារយន្តហោះទាំងនោះមានការកែច្នៃ អាចបំពាក់អាវុធនុយក្លេអ៊ែរបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម