សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមធាក់ប្លន់៣នាក់ មានពីរនាក់អាយុត្រឹម១៤ឆ្នាំ ខណៈពីរនាក់ទៀតអាយុ១៦ឆ្នាំកំពុងគេចខ្លួន
ក្រុមមុខសញ្ញាធាក់ប្លន់ម៉ូតូនៅផ្លូវជាតិលេខ៣ ចំនួន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការប្រដេញចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពធាក់ប្លន់ម៉ូតូជនរងគ្រោះពេលកំពុងធ្វើដំណើរ។
ករណីធាក់ប្លន់ និងឃាត់ខ្លួនបានភ្លាមៗនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៥និង៧៦ ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ហើយត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ប្រដេញចាប់បាននៅចំណុចផ្លូវលេខ២២ ស្ថិតក្នុងភូមិអង្គតាសោម។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ១ឈ្មោះ ទួន ចាន់តុលា ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២ ឈ្មោះ សាន មេសា ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិឡគោសង្កាត់លេខ៥ ខណ្ឌឬស្សីកែវ។ ៣ ឈ្មោះគង់ សុវណ្ណា ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកបក្ខពួក២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់មានឈ្មោះ យស់ ចាន់ណា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិឡគោ ខណ្ឌឫស្សីកែវ។ ឈ្មោះ ជីង ចាំង ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិគីឡូលេខ៧ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ។ រីឯជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ខាត់ លីហ្សៀន ភេទប្រុស អាយុ១៦ឆ្នាំមានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ត្រូវបក្ខពួកជនសង្ស័យយកម៉ូតូទៅបាត់ម៉ាក សេ១២៥ ពណ៌ខ្មៅស៊េរី២០២៣។
បើតាមរបាយការណ៍បញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងពីភ្នំពេញ បំណងទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។ ពេលមកដល់ចំនុចកើតហេតុក៏មានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូចំនួន២គ្រឿងបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយ និងធាក់ទៅលើជនរងគ្រោះ។ ក្នុងរបាយការណ៍បន្ថែមថា ពេលធ្វើសកម្មភាព កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលកំពុងជិះម៉ូតូល្បាតតាមដងផ្លូវបានមកទាន់ ពេលនោះជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បកក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចក៏ជិះម៉ូតូដេញតាមលុះមកដល់ផ្លូវលេខ២២ ស្ថិតក្នុងភូមិអង្គតាសោម ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរី២០១៨ ឡើងតែម២០២២ ពាក់ស្លាកលេខ កំពង់ចាម1.V9914 ដែលជារបស់ឈ្មោះ ជីង ចាំង ដែលគេចខ្លួន។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងកសាងសំណុំរឿង ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលកំពុងគេខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន