កីឡា
Newcastle United ត្រូវចំណាយ៥០លានផោនដើម្បីនាំយក Nicolo Barella
ក្លិប Newcastle United ឈានដល់កិច្ចព្រមព្រៀងតម្លៃ ៥០ លានផោនដើម្បីចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើកណ្ដាល Nicolo Barella ពីក្លិប Inter Milan មកកាន់កីឡដ្ឋាន ST. James’ Park សម្រាប់រដូវកាលថ្មី ២០២៣-២៤។
នៅរដូវកាលថ្មី Newcastle មានកាតព្វកិច្ចធំ ក្នុងការប្រកួតក្របខ័ណ្ឌពានរង្វាន់ UEFA Champion League ។
Barella គឺជាសមាជិកដែលជួយឲ្យ Inter Milan ឈ្នះពានរង្វាន់ Coppa Italia និងជើងឯករងពានរង្វាន់ UEFA Champion League។ កីឡាករ Barella បង្ហាញខ្លួនបាន ១៣៤ ប្រកួត ស៊ុតបញ្ចូលទីបាន ១៣ គ្រាប់។
លោក Eddie Howe គ្រូបង្វឹកសារិការព្រៃ Newcastle United បាននិយាយថា ៖«ខ្ញុំត្រូវការកីឡាករឆ្នើមយ៉ាងហោចណាស់២នាក់ទៀតដើម្បីពង្រឹងជម្រើស១១នាក់ដំបូង»។ តារាឆ្នើមរបស់ Inter កីឡាករ Barella ជារ៉ាដារបស់លោក Eddie Howe ក្រោយពេលខ្សែបម្រើកណ្ដាល Jonjo Shelvey នឹងចាកចេញទៅក្លិប Nottingham Forest។
Newcastle ក៏តៀមកញ្ចប់ទឹកប្រាក់ក្នុងការនាំយកកីឡាករបម្រើ James Maddison ម្នាក់ទៀតដើម្បីពង្រឹងតំបន់បម្រើកណ្ដាល។ ប្រសិនបើកិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើកណ្ដាលទាំង២នេះមកចូលរួមនៅកីឡដ្ឋាន ST. James’ Park បានសម្រេចនោះ ប្រព័ន្ធបម្រើកណ្ដាលរបស់ Newcastle United កាន់តែរឹងមាំ និងមានភាពរស់រវើក៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Telegraph
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ