ព័ត៌មានជាតិ
៦ឆ្នាំ មូលនិធិពិសេស មេគង្គ-ឡានឆាង គាំទ្រហិរញ្ញវត្ថុដល់កម្ពុជា ជិត ៩០ គម្រោង
រយៈពេល ៦ ឆ្នាំកន្លងមកនេះ គម្រោងរបស់កម្ពុជាជិត៩០ ទទួលបានការគាំទ្រជាហិរញ្ញវត្ថុពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ នេះបើតាមការថ្លែងឱ្យដឹងរបស់ប្រមុខការទូតកម្ពុជា ក្នុងពិធីចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្ដីពី មូលនិធិពិសេស មេគង្គ-ឡានឆាង ឆ្នាំ២០២៣ នៅថ្ងៃទី១៤ ខែមិថុនានេះ។
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ជោគជ័យនៃគម្រោងទាំងនេះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃភាពជាអ្នកជិតខាងល្អ មិត្តភាព សមភាព និងការគោរពគ្នាទៅវិញទៅមក។ លោកបន្តថា គោលការណ៍ទាំងនេះ នឹងបន្តជាមូលដ្ឋានដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការ នាពេលបច្ចុប្បន្ន និងទៅអនាគតរបស់ប្រទេសជាសមាជិក។
បើតាមលោកប្រមុខការទូតកម្ពុជា សម្រាប់នៅឆ្នាំ២០២៣នេះ កម្ពុជាទទួលបានការគាំទ្រជាហិរញ្ញវត្ថុពីមូលនិធិពិសេសនេះ ជាទឹកប្រាក់ជិត ២ លានដុល្លារអាមេរិក លើគម្រោងចំនួន ៩។ លោក ប្រាក់ សុខុន បញ្ជាក់ថា បើទោះបីជាគម្រោងទាំងនេះ មានទំហំតូចជាងគម្រោងស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវយ៉ាងណាក៏ដោយ តែគម្រោងទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តឥតងាករេរបស់សាធារណរដ្ឋប្រជាមានិតចិនចំពោះការអភិវឌ្ឍនៅក្នុងអនុតំបន់ទន្លេមេគង្គ។
លោក ប្រាក់ សុខុន បានថ្លែងរំលឹកថា កាលពី ៧ឆ្នាំមុន នៅពេលថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកបានប្រកាសអនុវត្តមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានបង្ហាញក្ដីសង្ឃឹម និងការរំពឹងទុកខ្ពស់ ដោយសារនេះជាក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គដំបូងបង្អស់ ដែលបង្កើតឱ្យមានមូលនិធិពិសេស ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងកិច្ចសហប្រតិបត្តិការ ដែលផ្តល់លទ្ធផលក្នុងរយៈពេលខ្លីចំពោះការអភិវឌ្ឍ។
លោក ប្រាក់ សុខុន មានប្រសាសន៍បន្ថែមថា នៅថ្ងៃនេះ មូលនិធិពិសេសនេះបានសម្រេចតាមការប្តេជ្ញារបស់ប្រទេសជាសមាជិកក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍរួម តាមរយៈការបង្កើតបាននូវលទ្ធផលជាក់ស្តែងក្នុងរយៈពេលខ្លី និងដាក់ចេញជាគំនិតផ្តួចផ្តើមសម្រាប់សកម្មភាពអភិវឌ្ឍន៍ប្រកបដោយបរិវត្តកម្ម។ លោក ថ្លែងថា មូលនិធិនេះ ក៏បានពង្រីកច្រើនទៀតលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ការលុបបំបាត់ភាពក្រីក្រ សុខាភិបាល អប់រំ ប្រព័ន្ធផ្សព្វផ្សាយ ទេសចរណ៍ ព័ត៌មាន និងបច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌ និងសាសនា កសិកម្ម បរិស្ថាន និងការផ្តល់អំណាចដល់ស្ត្រី។
តាងនាមរាជរដ្ឋាភិបាល លោក ប្រាក់ សុខុន បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត និងទិដ្ឋភាពទាំងអស់ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបណ្តាប្រទេសសមាជិក មេគង្គ-ឡានឆាង៕
អត្ថបទ៖ ធឿន វ៉ាន់សុង / រូបភាព៖ ក្រសួងការបរទេសកម្ពុជា
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន