Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ ជំរុញដល់យុវជនគ្រប់រូបត្រូវរៀនសូត្រឲ្យមានជំនាញមួយច្បាស់លាស់ពិតប្រាកដ

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ធំ ជំរុញដល់សិក្សានុសិស្ស និស្សិត និងយុវជនទាំងអស់ត្រូវពង្រឹងនូវការសិក្សារៀនសូត្រឲ្យមានជំនាញមួយពិតប្រាកដ ដើម្បីបំពេញតម្រូវការ និងការប្រកួតប្រជែងទីផ្សារការងារនាពេលបច្ចុប្បន្ន។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ អញ្ជើញក្នុងពិធី ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ដែលរៀបចំធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ ធ្វើរបាយការណ៍ដោយលើកឡើងថា ពិធីផ្សព្វផ្សាយនេះ គឺមានគោលដៅក្នុងការផ្សព្វផ្សាយដល់ជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដើម្បីកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន។ លោកបន្តថា វិទ្យាស្ថាពហុបច្ចេកទេសខេត្តកំពង់ធំគឺជាគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចកទេស និងវិជ្ជាជីវៈមួយក្នុងចំណោមគ្រឹះស្ថាន (TVET)របស់ខេត្តទាំងអស់ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថានត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០១ តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ សាលាបានបណ្តុះបណ្តាលសិស្ស និស្សិត ចាប់ពីឆ្នាំ២០០១​-២០២២ សរុបចំនួន ២៦ ៦២៧ នាក់ ក្នុងនោះជាង៨០% នៃសិក្ខាកាម សិស្ស និស្សិតក្រោយបញ្ចប់ការបណ្តុះបណ្តាលប្រកបមុខរបរដោយខ្លួនឯង និងមានការងារធ្វើ។ ក្នុងឆ្នាំ២០២៣ នេះសាលាកំពុងបណ្តុះបណ្តាលសិស្ស និស្សិត សរុបចំនួន ៣ ១០៧ នាក់ ដែលមានថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បច្ចេកទេស និងវិជ្ជាជីវផងដែរ។

លោកបញ្ជាក់ថា ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ គឺបង្កើនបរិមាណសិស្ស និស្សិតចុះឈ្មោះចូលរៀនក្នុងវិទ្យាស្ថាន បង្កើនគុណភាពបណ្តុះបណ្តាលឲ្យឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មី ពង្រឹងសមត្ថភាពគ្រូបច្ចេកទេសបន្ថែម បន្តការងារប្រចាំដើម្បីការពារវិញ្ញាបនបត្រ ISO 9001-2015 សម្រាប់សវនកម្មលើកក្រោយៗទៀត និងបន្តរៀបចំការងារធានាគុណភាពរបស់អង្គភាព ។

ទន្ទឹមជាមួយគ្នានេះ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ការសិក្សាផ្នែកជំនាញទន់ ជាផ្នែកមួយមិនអាចខ្វះ ដើម្បីបំពេញបន្ថែមលើជំនាញឯកទេស និងសម្រាប់ភាពជោគជ័យ ក្នុងការងារ ឬមុខជំនួញ ក្នុងទីផ្សារការងារប្រកប ដោយសេចក្តីសង្ឃឹមជឿជាក់ និងមានភាពទាក់ទាញ ដែលជំរុញឲ្យយុវជន ដែលបញ្ចប់ការបណ្តុះបណ្តាលបច្ចេកទេស បំពេញការងារប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវ ហើយក៏កសាងទំនុកចិត្ត ពីសំណាក់ដៃគូរអភិវឌ្ឍន៍ដូចជាធានា អ្នកវិនិយោគដែលត្រូវការជាចាំបាច់នូវការប្រើប្រាស់កម្លាំងពលកម្ម។

លោកអំពាវនាវប្រជាពលរដ្ឋបន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែងកំណើនសេដ្ឋកិច្ចខ្ពស់ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ នាទី មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

សេដ្ឋកិច្ច១៥ នាទី មុន

ការកក់បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍មានតិចតួច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២១ នាទី មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេចក្ដីជូនដំណឹង២៧ នាទី មុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មក្នុងស្រុកក្នុងឆ្នាំ ២០២៣

សេដ្ឋកិច្ច៣០ នាទី មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម