Connect with us

កីឡា

គ្រូ​កម្ពុជា Félix Dalmás ​រៀប​រាប់ពី​ការ​ប្រកួត​ចាញ់​បង់ក្លាដែសយប់មិញ

បានផុស

នៅ

ក្រុមជម្រើសជាតិកម្ពុជា​បាន​ចាញ់​ជម្រើសជាតិបង់ក្លាដែសដោយលទ្ធផល ០-១ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ក្រោមក្រសែភ្នែកទស្សនិជកជិត​៣ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក​យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្នីសីទសារព័ត៌មាន​​ក្រោយ​ចប់​ការ​ប្រកួត​ លោក Félix Dalmás គ្រូបង្វឹកកម្ពុជាបាននិយាយថា៖«សម្រាប់ខ្ញុំរឿងជំហរ និងទីតាំងគឺកីឡាករ​យើង​ធ្វើបានល្អ។ នៅ​តំបន់​​ការពារគឺកម្ពុជាបានបង្កើតកំហុសមួយ។ ខ្ញុំត្រូវការអភិវឌ្ឍ​បន្ថែម។ ចំពោះការបង្កើត​ឱកាស​ និងការបំលាស់ទីគឺ​យើង​ធ្វើបានល្អ ដោយពេលបាត់បាល់ព្យាយាមដេញដណ្ដើមយកបាល់មកវិញ។ នេះហើយគឺជាតាំងចិត្ត និងជាឆន្ទៈ​កើតចេញពីបេះដូងកីឡាករផ្ទាល់»។

ជាក់ស្តែងទម្រង់លេងរបស់កម្ពុជា​គាប​​សង្កត់ និងដាក់សម្ពាធខ្លាំង​​លើ​បង់ក្លាដែស​ដែល​ព្យាយាម​លេង​ការពារ និង​វាយ​បក​ម្តង​ម្កាល​ប៉ុណ្ណោះ​ ប៉ុន្តែកម្ពុជាហាក់គ្មាន​សំណាង និង​ធ្វើមិនបានល្អ​នៅតំបន់ប្រយទ្ធ។

លោក Félix Dalmás បាននិយាយ​ថា៖«សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចង់ឈ្នះ ជាពិសេសការប្រកួតនេះ កម្ពុជាគួរតែឈ្នះ»។ ​នេះ​ក៏​ជា​ការ​ធ្វើ​តេស្ត​កីឡាករសា​ជា​ថ្មី បន្ទាប់​ពី​លោក​ចូល​ដឹក​នាំ​សា​ថ្មី ហើយ​លោក​បាន​ប្តេជ្ញា​ដឹក​នាំ​កូន​ក្រុម​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​ និង​​ស្វែង​រក​ឲ្យ​​បាន​លទ្ធផល​ល្អ​ប្រសើរ​​ដើម្បី​តប​ស្នង​ដល់​ទំហំទឹក​ចិត្ត​របស់​អ្នក​គាំទ្រ។

កម្ពុជាចាញ់ពិតមែន ប៉ុន្តែ​បើសង្កេតមើលលើទម្រង់លេងរបស់កម្ពុជាគឺគាប​សង្កត់លើបង់ក្លាដែស​ច្រើន។ ជាពិសេសនៅវគ្គទី២ នៅពេល​ដាក់​ លឹម ពិសុទ្ធ និង ចាន់ វឌ្ឍនាកា ចូល។

ទោះ​បី​ជា​យ៉ាង​ណា លោក​គ្រូ​បង្វឹក​កម្ពុជា​រូប​នេះ​​បាន​​ចាប់​អារម្មណ៍​ទៅ​លើ​របៀប​លេង​របស់​បង់ក្លាដែស​ដែល​​បង្ក​ឲ្យ​មាន​បញ្ហា និង​ពន្យារ​ពេល​វេលា​ច្រើន។ លោក​បាន​និយាយ​ថា ៖«ពេល​ខ្លះ​បាល់ទាត់​គឺ​អយុត្តិធម៌។ ប្រកួត​នេះ បើ​មាន​វីដេអូ VAR ប្រហែល​ជា​កីឡាករ​បង់ក្លាដែស​ខ្លះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លាន។ ពួក​គេ​បង្ក​កំហុស អូស​បន្លាយពេល​វេលា​ មើល​ទៅ​អាក្រក់​ តែ​នេះ​ហើយ​ជា​បាល់ទាត់»។

អ្វីដែលធ្វើ​ឲ្យ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ចាប់​អារម្មណ៍​នោះ​ គឺ​ការ​លេងកីឡាករ​ខ្សែ​បម្រើ​ការពារ​កណ្តាល​ចាស់វស្សា គួច សុកុម្ភៈ វ័យ ៣៦ឆ្នាំ​នៅ​តែ​ល្អ។​ គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា ប្រធាន​ក្រុម​រូប​នេះល្អ​ទាំង​នៅ​លើ​ទី​លាន និង​ក្រៅ​ទី​លាន​​ដែល​ស័ក្តិមស​ជា​កីឡាករ​គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

នេះ​ជា​ការ​ចាញ់​លើក​ទី​៥​របស់​កម្ពុជា​ទល់​នឹង​បង់ក្លាដែស បន្ទាប់​ពី​ធ្លាប់​ជួប​គ្នា​៦​លើក​គឺ​ស្មើ​១ និង​ចាញ់​៥ ដូច្នេះ​កម្ពុជា​នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ឈ្នះ​​លើ​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម