Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ បញ្ជាក់ច្បាស់ៗក្រោយទម្លាយរឿងជំពាក់លុយគេ

បានផុស

នៅ

ជាការពិតតារាចម្រៀងប្រុសលោក ករុណា ពេជ្រ នាពេលបច្ចុប្បន្នត្រូវបានគេដឹងថា ក្រៅពីអាជីពសិល្ប:គឺតារារូបនេះក៏បានបើករបររកស៊ីនូវមុខជំនួញផ្នែកអចលនទ្រព្យយ៉ាងពេញដៃដូចអ្នកសិល្ប:រួមអាជីពដទៃទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញអំឡុងពេលដែលការងារនៅខាងក្រៅសិល្ប:បាននឹងកំពុងដំណើរការ និងទទួលបានការចាប់អារម្មណ៍ពីមហាជនព្រមទាំងមិត្តភក្តិរួមអាជីពនោះដែរក៏ស្រាប់តែតារាលោក ករុណា ពេជ្រ កាលពីយប់មិញបានធ្វើការទម្លាយយ៉ាងភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមជុំវិញរឿងជំពាក់បំណុលគេទាំងកណ្តាលយប់។

បើតាមរយ:ខ្លឹមសារដំបូងដែលតារាចម្រៀងលោក ករណា ពេជ្រ បានបញ្ចេញនៅលើបណ្តាញសង្គមយ៉ាងចាប់អារម្មណ៍នោះដោយលោកលើកឡើងថា ចាប់ពីយប់នេះ លោកអស់ចិត្តហើយលើកទីមួយដែលលោកជំពាក់គេ លោកនឹងសងគេវិញជាលុយសុទ្ធ។ ការបង្ហោះនេះបានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនសួរនាំពីបញ្ហានេះ ព្រោះថាកន្លងមកលោកពុំធ្លាប់បង្ហើប​ពីរឿងនេះទេ។

ដោយមានការសួរនាំជាច្រើនពីមហាជនក៏ដូចអ្នកដែលរាប់អានជាមួយលោកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣លោក ករុណា ពេជ្រ បានចេញមកបញ្ជាក់ឲ្យដឹងច្បាស់ថា អរគុណបងប្អូនណាស់គ្រាន់យប់មិញផុសរឿងជំពាក់លុយគេ ហើយថា នឹងសងជាលុយសុទ្ធមានបងប្អូនមិត្តភក្តិជាច្រើនក៏ឆាតសួរ មានរឿងអ្វី។ ករុណា ពេជ្រ បានបញ្ជាក់ថាករុណា ចង់ប្រាប់ថា ករុណា អត់មានជំពាក់អ្នកណាគេមួយរៀលនោះទេ រាល់ថ្ងៃ ករុណា ជំពាក់តែធនាគារមួយគត់”

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម