ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នឹងផ្អាកជួបកម្មករអំឡុងពេលបោះឆ្នោត តែក្រោយបោះឆ្នោតនឹងបន្តជួបទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច នឹងផ្អាកជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី នៅក្នុងអំឡុងពេលយុទ្ធនការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ តែនៅក្រោយការបោះឆ្នោតបានបញ្ចប់ សម្ដេច នឹងបន្តចុះជួបបន្តទៀត។
ការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច នឹងផ្អាកជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការនី ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត តែនៅពេលបោះឆ្នោតរួចហើយ សម្ដេច នឹងបន្តជួបសំណេះសំណាល និងសួរសុខទុក្ខបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះថា «ព្រោះបើសិនចុះទៅតាមរោងចក្រក្នុងពេលយុទ្ធនាការបោះឆ្នោត បែរជាមានការផ្ដល់លុយផ្ដល់កាក់ សម្រាប់អ្នកមានផ្ទៃពោះ ឬក៏មានម្ហូបអាហារ មានស្អី មាននំបុ័ង មានទឹកក្រូច មានស្អីគេផាក គេប្ដឹងយើង ចឹងយើងត្រូវគោរពច្បាប់បោះឆ្នោត»។
សម្ដេចតេជោ ហ៊ុន សែន រំលឹកថា កាលពីជុំទីមួយសម្ដេច បានជួបសំណេះសំណាល និងសួរសុខទុក្ខចំនួន ៧៧លើក ដែលមានកម្មករ-កម្មការនីរហូតដល់ ១លាននាក់។
សម្ដេចតេជោ ហ៊ុន សែន បានស្នើថា បន្ទាប់ពីបានជួបចំនួន ១៨លើក ក្នុងជុំទីពីរនេះហើយ គឺសម្ដេច នឹងផ្អាកជួបមួយរយៈសិន ហើយនៅពេលបោះឆ្នោតបានបញ្ចប់ និងបង្កើតរាជរដ្ឋាភិបាលថ្មី សម្ដេច នឹងបន្តជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការនី បន្តទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់