នយោបាយ
សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រឆាំង មិនមានយុវជនបន្តវេនដូចគណបក្សប្រជាជននោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គណបក្សប្រឆាំង មិនមានយុវជនបន្តវេនដូចគណបក្សប្រជាជនកម្ពុជានោះទេ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «អ្វីមួយដែលជាការកត់សម្គាល់ធំ ពួកអស់លោកឯងគ្មានយុវជនបន្តវេនដូចគណបក្សប្រជាជនទេ អត់មានមនុស្សបន្តវេន គណបក្សប្រជាជន មានមនុស្ស មានយុវជនរាប់សិបនាក់ ដែលមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រី សុំផ្ដាំទៅលោកឯងទៅ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា នៅក្នុងចំណោមក្រុមគណបក្សប្រឆាំង គឺមិនមានតួអង្គសំខាន់ណាមួយ មានសមត្ថភាពអាចធ្វើនាយករដ្ឋមន្ត្រីបាននោះទេ ដោយខ្លះមិនចេះទាំងអក្សរខ្មែរ និងក៏មានសញ្ជាតិបរទេសថែមទៀត៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ