កីឡា
គ្រូបង់ក្លាដែសថា អ្នកគាំទ្រកម្ពុជាគួរមានមោទនភាពចំពោះកីឡាកររបស់ខ្លួន
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស លោក Javier Fernadez Cabrera យល់ឃើញពីការលេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគួរជាទីមោនភាពសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា។
ការយល់ឃើញរបស់លោក លោក Javier Fernadez Cabrera កើតមានឡើង បន្ទាប់ពីក្រុមបាល់ទាត់កម្ពុជាបានប្រកួតចាញ់ក្រុមរបស់លោកដោយលទ្ធផល ០-១ នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែទម្រង់លេង និងការគ្រប់គ្រងបាល់ ម្ចាស់ផ្ទះកម្ពុជាធ្វើបានល្អជាង។
ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Javier Fernadez បាននិយាយថា លោកសប្បាយចិត្តនឹងលទ្ធផលដែលបានឈ្នះលើម្ចាស់ផ្ទះកម្ពុជា ប៉ុន្តែលោកមិនសូវរីករាយនឹងទម្រង់លេងរបស់កូនក្រុមលោកឡើយ។ ក្រុមរបស់លោកត្រូវការកែលំអក្នុងការគ្រប់គ្រងបាល់ របៀបនៃការវាយបក និងការការពារ។
លោកបាននិយាយថា ៖«យើងពិតជាមានការលំបាកខ្លាំងក្នុងការលេងជាមួយកម្ពុជាលើកនេះ។ ក្រុមម្ចាស់ផ្ទះកម្ពុជាប្រឹងរត់ ដាក់សម្ពាធ គាបសង្កត់ដែលធ្វើឲ្យយើងរងការលំបាកខ្លាំង។ ក្រុមរបស់ខ្ញុំត្រូវតែកែលំអរបៀបលេងវាយបក»។
«ខ្ញុំគិតច្បាស់ណាស់ថា ក្រុមកម្ពុជាកំពុងស្ថិតនៅលើផ្លូវការត្រូវសម្រាប់ការអភិវឌ្ឍ។ ជាការយល់ឃើញរបស់ខ្ញុំ អ្នកគាំទ្របាល់ទាត់កម្ពុជាគួរតែមានមោទនភាពចំពោះកីឡាកររបស់ខ្លួនដែលមានឆន្ទៈក្នុងការលេង ជាពិសេសសំបូរកីឡាករក្មេងៗដែលមានទេពកោសល្យ»។ លោកបានបញ្ជាក់។
គ្រាប់បាល់ជ័យជម្នះរបស់បង់ក្លាដែសរកបានដោយកីឡាករ Rahm Jony នៅនាទី២៤ ដែលជាឱកាសវាយបកតែម្យ៉ាងគត់ និងបានបំប៉ោងសំណាញ់ទីរបស់កម្ពុជាបានសម្រេច។ ក្នុងសន្និសីទសារព័ត៌មានកីឡាកររូបនេះបាននិយាយថា ៖«ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានរកគ្រាប់បាល់ជ័យជម្នះ។ នេះជាគ្រាប់បាល់អន្តរជាតិដំបូងរបស់ខ្ញុំឲ្យជម្រើសជាតិ អីចឹងខ្ញុំពិតជាសប្បាយចិត្តមែនទែន»។
កម្ពុជាបានប្រកួតជាមួយបង់ក្លាដែស៦លើកហើយគិតទាំងយប់មិញ ប៉ុន្តែកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះឡើយពោលគឺឈ្មោះ១ និងចាញ់៥ដង៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ