Connect with us

ព័ត៌មានជាតិ

មន្ត្រីការទូតឆែក៖ កត្តាស្ថិរភាពនយោបាយ ជំរុញវិនិយោគិនឆែក មកវិនិយោគនៅកម្ពុជា

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋឆែក បញ្ជាក់ថា កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ប្រកបដោយថាមវន្តរបស់កម្ពុជា បានជំរុញឱ្យអ្នកវិនិយោគឆែកចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។ ការបញ្ជាក់របស់មន្ត្រីការបរទេសឆែកបែបនេះ ធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងកម្ពុជា និងសាធារណរដ្ឋឆែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក ចែម វីទ្យា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក JI KOZAIK អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឆែក បានធ្វើជា សហប្រធាន នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងប្រទេសទាំងពីរ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីការបរទេសឆែក បានកោតសរសើរការកើនឡើងយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចកម្ពុជា ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។

ទន្ទឹមនេះ ក្នុងកំឡុងកិច្ចពិភាក្សានេះដែរ លោក ចែម វីឌៀ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោកអនុរដ្ឋមន្ត្រីការបរទេសឆែក បានកត់សម្គាល់ដោយសេចក្ដីពេញចិត្តចំពោះចំណងមិត្តភាពដ៏ល្អប្រសើរ ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ។ សហប្រធានទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយដែលជាផលប្រយោជន៍រួមឱ្យកាន់តែប្រសើរថែមទៀត និងបានពិនិត្យឡើងវិញគម្រោងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

ភាគីទាំងពីរ ក៏បានឯកភាពលើកទឹកចិត្តតួអង្គពាក់ព័ន្ធរួមគ្នា ដើម្បីបង្កើតឯកសារគតិយុត្តិ និងការរៀបចំវេទិកាវិនិយោគជាទៀងទាត់នៅក្នុងប្រទេសទាំងពីរ ដើម្បីទទួលបានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។

បន្ថែមពីនេះ ភាគីទាំងពីរ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចសន្ទនា តាមរយៈកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការមានប្រសិទ្ធភាពសម្រាប់តាមដានសកម្មភាពដែលបានឯកភាពកន្លងមក ខណៈកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី៣ នឹងត្រូវធ្វើឡើងនៅសាធារណរដ្ឋឆែក៕

អត្ថបទ៖ ធឿន វ៉ាន់សុង / រូបភាព៖ ក្រសួងការបរទេសកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម