ព័ត៌មានអន្ដរជាតិ
សោកនាដកម្ម! ធ្លាក់យន្តហោះដឹកកីឡាករបាល់ទាត់ប្រេស៊ីល គ្មានអ្នកនៅរស់
មនុស្សទាំង៦នាក់ដោយក្នុងនោះ មានកីឡាករបាល់ទាត់៤នាក់និងប្រធានក្លិបបាល់ទាត់ប្រេស៊ីល Palmas ម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលយន្តហោះធុនតូចរបស់ពួកគេធ្លាក់ក្នុងរដ្ឋ Tocantins។
ក្លិប Palmas ដែលលេងក្នុងក្របខណ្ឌប្រេស៊ីល Serie D បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះនិងប្រធានក្លិបឈ្មោះ Lucas Meira អាយុ៣២ឆ្នាំបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះរួមជាមួយកីឡាករ Guilherme Noe អាយុ២៨ឆ្នាំ, Lucas Praxedes អាយុ២៣ឆ្នាំ Ranule អាយុ២៧ឆ្នាំនិង Marcos Molinari អាយុ២៣ឆ្នាំ។
សោកនាដកម្មនេះបានកើតឡើងក្រោយពេលយន្តហោះ បានហោះចេញពីទីក្រុង Porto Nacional នៃរដ្ឋ Tocantins ឆ្ពោះទៅរដ្ឋ Goias ដើម្បីប្រកួតជាមួយក្លិប Vila Nova នៅថ្ងៃចន្ទនេះក្នុងពានរង្វាន់ Green Cup។
សេចក្តីថ្លែងការណ៍ពីក្លិប Palmas បាននិយាយថា “យើងសោកស្តាយដែលដឹងថា មិនមានអ្នកនៅរស់រានមានជីវិត”។
យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុកបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រមាណ៨និង១៥នាទីព្រឹក (ម៉ោងនៅប្រេស៊ីល)៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ បណ្ដុំរូបភាពកំសត់ៗក្រុមគ្រួសារជនរងគ្រោះនៃការធ្លាក់យន្តហោះឥណ្ឌូនេស៊ីធ្វើពិធីរំឭកវិញ្ញាណក្ខន្ធនៅសមុទ្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់