ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាកងកម្លាំងទប់ស្កាត់ក្រុមឧទ្ទាមវៀតណាមដែលអាចនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន បញ្ជាដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរកម្ពុជា ទប់ស្កាត់បណ្ដាញក្រុមឧទ្ទាមវៀតណាម ដែលអាចសម្ងំនៅប្រទេសកម្ពុជា។ បទបញ្ជារបស់សម្ដេចតេជោ ធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយក្រុមឧទ្ទាមវៀតណាម បានចាញ់ការប្រយុទ្ធនៅក្នុងប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃមកនេះ។
ពីវេទិកាសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាផ្ទាល់មាត់ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ បង្កើនការយកចិត្តទុកដាក់ដោយសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ការប្រមូលផ្ដុំកម្លាំង នៃបណ្ដាញក្រុមឧទ្ទាមរបស់វៀតណាម ដែលអាចលួចចូលមកកម្ពុជា ក្រោយបើកការប្រយុទ្ធនៅក្នុងប្រទេសវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យអាជ្ញាខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ក៏ដូចជាអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយវៀតណាម ត្រូវចុះពិនិត្យដោយផ្ទាល់នៅតាមភូមិនានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយមិនត្រូវអនុញ្ញាតជាដាច់ខាតចំពោះការជ្រកកោនរបស់បណ្ដាញក្រុមឧទ្ទាមរបស់វៀតណាម ដែលអាចសម្ងំរស់នៅជាមួយប្រជាពលរដ្ឋខ្មែរនៅតាមភូមិ។
លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានដល់អង្គការអន្តរជាតិមួយចំនួននៅកម្ពុជា គឺត្រូវជៀសឱ្យឆ្ងាយពីការទទួលយកបណ្ដាញក្រុមឧទ្ទាមវៀតណាម ដោយសម្ដេចតេជោ សង្កត់ធ្ងន់ថា សកម្មភាពនេះជាឧក្រិដ្ឋកម្មអន្តរជាតិ ហើយកម្ពុជាមិនអនុញ្ញាតឱ្យយកទឹកដីកម្ពុជា ដើម្បីប្រឆាំងរដ្ឋដទៃឡើយ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ