សន្តិសុខសង្គម
ស្នងការខេត្តព្រៃវែងប្ដេជ្ញាធ្វើឲ្យឯកសណ្ឋាននគរបាលចរាចរណ៍ ក្លាយជាឯកសណ្ឋានដែលប្រជាពលរដ្ឋស្រឡាញ់
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្ដេជ្ញាថា នឹងធ្វើឲ្យឯកសណ្ឋាននគរបាលចរាចរណ៍ខេត្តព្រៃវែង ក្លាយជាឯកសណ្ឋានដែលប្រជាពលរដ្ឋស្រឡាញ់ នេះបើតាមការលើកឡើងរបស់លោកស្នងការនៅក្នុងហ្វេសប៊ុកផេកផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ។

លោកឧត្ដមសេនីយ៍ទោ ក៏បានសង្កត់ធ្ងន់ដែរថា ខេត្តព្រៃវែង ក៏មិនមាននគរបាលចរាចរណ៍ផាកពិន័យដោយគ្មានវិក័យប័ត្រដែរ បើមានស្នងការជាអ្នកទទួលខុសត្រូវ។

សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្ទាប់ពីទទួលបានការតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកាលពីពេលថ្មីៗកន្លងទៅនេះ គេសង្កេតឃើញថា លោកបានដាក់គោលដៅជាច្រើនដើម្បីការពារសុខសុវត្តិភាពប្រជាពលរដ្ឋ និងសន្តិសុខសណ្ដាប់ធ្នាប់សង្គមដើម្បីផ្ដល់ភាពកក់ក្ដៅដល់ពលរដ្ឋ ហើយទន្ទឹមនឹងនោះ ក៏មានប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជាមហាជនមួយចំនួនសាទរ និងលើកទឹកចិត្តលោកស្នងការរូបនេះផងដែរ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ