Connect with us

ព័ត៌មានជាតិ

បណ្ណបើកបរជាតិ ក៏អាចប្តូរជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន

បានផុស

នៅ

ក្រសួងសារធារណការ និងដឹកជញ្ជូន បានជូនដំណឹងស្តីពីការប្តូរបណ្ណបើកបរជាតិ ទៅជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិ
ដោយអះអាងថា បណ្ណបើកបរជាតិ គឺអាចស្នើសុំប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន បន្ទាប់ពីមានចម្ងល់ជាច្រើនពាក់ព័ន្ធនឹងរឿងនេះ។ សម្រាប់អ្នកដែលមានបំណងចង់ប្តូរបណ្ណបើកបរជាតិ ទៅជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺ​គ្រាន់តែតម្រូវឱ្យ​មាន​ឯកសារចាំបាច់មួយចំនួន និងត្រូវចំណាយលើថ្លៃសេវា ២៥០.០០០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​​​​​ការបញ្ជាក់ពីក្រសួង​សាធារ​ណ​ការ​ និង​ដឹក​ជញ្ជូន​​ ​របៀបស្នើរ​​​សុំពី​បណ្ណបើកបរ​ជាតិ​ ប្តូរ​​ទៅ​បណ្ណ​អនុញ្ញាតបើកបរអន្ត​រជាតិ​​​​​​​ គឺគ្រាន់តែយកបណ្ណបើកបរជាតិរបស់លោកអ្នក ដោយភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនរួមមាន៖

  • បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
  • លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង១៥ថ្ងៃ (សម្រាប់ជនបរទេស)
  • លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)
  • រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក

បើតាមក្រសួងសាធារណការ​ អ្នកមាន​បណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចបើកបរ​បាន​​​​​នៅតាម​បណ្ដា​ប្រទេសហត្ថលេខី​(​៩៩ប្រទេស) បណ្ណបើកបរអន្តរជាតិមានសុពលភាព ១ឆ្នាំ ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៥ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៧ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៧ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៨ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម