ព័ត៌មានជាតិ
លោក សុក ស៊ីផាន់ណា ជំរុញការផ្សព្វផ្សាយឱ្យបានច្រើនពីកិច្ចព្រមព្រៀងអាសិប
លោកបណ្ឌិត សុក ស៊ីផាន់ណា ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានជំរុញ និងលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP)ដល់ពាណិជ្ជករ ឬអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងយល់បន្ថែមឱ្យកាន់ស៊ីជម្រៅពីអត្ថប្រយោជន៍ ផលចំណេញពាណិជ្ជកម្ម ទៅលើកិច្ចព្រមព្រៀងនេះ។ ការលើកឡើងរបស់លោកបណ្ឌិត សុក ស៊ីផាន់ណា បែបនេះ នៅក្នុងសិក្ខាសាលាស្ដីអំពី ទស្សនវិស័យភូមិសាស្រ្តនយោបាយ និងភូមិសា្រស្រ្តសេដ្ឋកិច្ច នាថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត សុក ស៊ីផាន់ណា បានបន្ថែមថា កិច្ចព្រមព្រៀងអាសិបជាកិច្ចព្រៀងទី២ បន្ទាប់ពីកិច្ចព្រមព្រៀង WTO (World Trade Organization) ។ លោកបានសន្និដ្ឋានថា ១០ឆ្នាំទៅមុខទៀត សេដ្ឋកិច្ចកម្ពុជា នឹងរំពឹងផ្អែកខ្លាំងទៅលើកិច្ចព្រមព្រៀងអាសិបនេះ។
កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ ដូចជា ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។ កិច្ចព្រមព្រៀងនេះទៀតសោត ជាគំនិតផ្ដួចផ្ដើម របស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២ មកម្លេះ ក្រោយបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
យោងតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះ គ្របដណ្តប់ប្រជាជនប្រមាណ ២.២ពាន់លាននាក់ នៃចំនួនប្រជាជនពិភពលោក ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលានដុល្លារអាមេរិក នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល គិតត្រឹមឆ្នាំ២០២១។
ផ្អែកតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផល ក្នុងស្រុកសរុបចំនួនប្រមាណ ២%។
កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗជាច្រើន មានដូចជា៖ ទំនិញកសិកម្ម រួមមាន៖ គ្រាប់ស្វាយចន្ទី, ពោត, ដូង, ស្វាយស្រស់, ចេក, ដំលូងជ្វា, ទឹកឃ្មុំ, ម្សៅ រមៀត, ក្រូច, ល្ហុង, ផ្លែផាសិន, ខ្ទឹម, ត្របែក, ស្រកានាគ, ទុរេន។
ទំនិញកសិកម្មកែច្នៃ រួមមាន៖ គុយទាវ, នំក្រៀម, សំបុកត្រចៀកកាំ, ទំនិញកែច្នៃពីត្រី, ម្សៅដំឡូង មី, ទំនិញកែច្នៃពីដូង, ប្រេងសណ្តែកដី, សាច់ក្រក, ទឹកម្ទេស, ដំណាប់ចេក, ដំណាប់ស្វាយ, ដំណាប់ទុរេន, មីកញ្ចប់។
ដោយឡែកទំនិញក្នុងវិស័យឧស្សាហកម្ម រួមមាន៖ កង់, សំលៀកបំពាក់, ស្បែកជើង, គ្រឿងបង្គុំអេឡិចត្រូនិក, ខ្សែកាប អេឡិចត្រូនិកអគ្គិសនី, គ្រឿងសង្ហារឹម, ស្ករស, ស្ករអំពៅ, កាបូបយួរដៃ, វ៉ាលី, ខ្សែភ្លើង, សម្ភារកីឡា, ជ័រកែច្នៃ, សំបកថ្នាំពេទ្យ, ជ័រកៅស៊ូធម្មជាតិរាវ, កៅស៊ូក្នុងទម្រង់បន្ទះ, កៅស៊ូឡាតិច, ក្រណាត់ ក្រាល និងកំទេចឈើកែច្នៃ ជាដើម៕
អត្ថបទ៖ ផល ធារិត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល