សុខភាព
មន្ត្រីបសុព្យាបាល ទទូចពលរដ្ឋកុំសម្លាប់សត្វសុនខ ឬសត្វណាបានខាំសមាជិកគ្រួសារ
ក្រោយពីមន្ត្រីនៃការិល័យជំនាញបានចុះប្រតិបត្តិការអង្កេតផ្ទាល់ផ្នែកសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពាក់ព័ន្ធនឹងសត្វខាំ មន្ត្រី នៃមន្ទីរបសុព្យាបាលខេត្តបាត់ដំបង បានអំពាវនាវបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារណាម្នាក់ត្រូវបានសត្វឆ្កែ ឬសត្វផ្សេងៗខាំ មិនត្រូវសម្លាប់សត្វនោះឡើយ ជាពិសេសសត្វឆ្កែ ឬឆ្មា ដើម្បីជៀសវាងបាត់បង់ការតាមដានរោគសញ្ញាទៅលើសត្វទាំងនោះ ព្រមទាំងដើម្បីភ្នាក់ងារសុខាភិបាលងាយស្រួលការពារសុខភាព និងអាយុជីវិតរបស់បងប្អូន ពិសេសអ្នកត្រូវបានសត្វខាំ។
លោក ហេង ពីសិទ្ធ មន្ត្រីនៃមន្ទីរបសុព្យាបាខេត្តបាត់ដំបង បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងរយៈពេល ២ថ្ងៃ មន្ត្រីជំនាញជាច្រើនរូបបានចុះអង្កេតដោយផ្ទាល់នៅតាមមូលដ្ឋានចំនួន ៤ករណីដែលរហូតមកដល់ពេលនេះ ខាងមន្ទីរបានចុះអង្កេតសរុប ៨៩ករណី ពាក់ព័ន្ធនឹងករណីឆ្កែ ឬសត្វផ្សេងៗខាំ។ ក្នុងនោះមាន លោក ឃួន ចំរើន លោក ស៊ន សង្វាត កញ្ញា ជួន ណារី និងកញ្ញា ម៉ៅ សុវត្ថារី មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាមន្ត្រីអនុវត្តគម្រោង IBCM ខេត្តបាត់ដំបង បានចុះអង្កេតដោយផ្ទាល់នៅតាមមូលដ្ឋាន។
មន្ត្រីខាងលើបន្តថា ចំនួន ៤ករណីចុងក្រោយនេះ ធ្វើឡើងលើគោលដៅសំខាន់ចំនួន៤ ក្នុងនោះមាន៖ ១. ករណីលេខ BB-H6612020 នៅភូមិភ្នំក្រពើ ឃុំជើងភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបងចុះអង្កេត លើកទី១ រកឃើញមនុស្សដែលប៉ះពាល់ពីការខាំនេះមានចំនួន ០១នាក់ ឈ្មោះ ជីវ មឹងជឺ អាយុ ០១ឆ្នាំ។ សត្វដែលខាំត្រូវបានសម្លាប់ដោយម្ចាស់ និងសត្វដែលប៉ះពាល់ផ្សេងទៀតពុំមាន។ ២. ករណីលេខ BB-6612013 នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ចុះអង្កេតលើកទី១។ មនុស្សដែលប៉ះពាល់ពីការខាំនេះ មានចំនួន ០១នាក់ ឈ្មោះ រៃ ប៊ុននាង ភេទប្រុស អាយុ ១៣ឆ្នាំ ហើយសត្វដែលបានខាំ ត្រូវបានសម្លាប់ដោយម្ចាស់តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ខណៈសត្វ ដែលប្រឈមផ្សេងទៀតពុំមាន។ ៣. ករណីលេខ BB-H6612010 នៅភូមិព្រៃរការ ឃុំអូរម៉ាល់ ក្រុងបាត់ដំបង អង្កេតលើកទី១ មនុស្សដែលប៉ះពាល់ពីការខាំនេះ មានចំនួន ០១នាក់ ឈ្មោះ ផាវ រតនាពេជ្រ ភេទប្រុស អាយុ ១១ឆ្នាំ។ សត្វដែលបានខាំនៅមានសុខភាពល្អ តែសត្វដែលប្រឈមនៅមានចំនួន ០៣ក្បាលផ្សេងទៀត។
៤. ករណីលេខ BB-H6614022 នៅភូមិ ព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង អង្កេតលើកទី១ មនុស្សដែលប៉ះពាល់ពីការខាំមានចំនួន ១នាក់។ បច្ចុប្បន្នសត្វសុនខ ១ក្បាលដែលបានខាំ ហើយម្ចាស់មិនបានសម្លាប់ត្រូវបានដាក់បង្ខាំង និងបន្តតាមដានរហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ហើយសត្វដែលប្រឈមផ្សេងទៀតពុំមានទេ។ ដូចនេះការបង្ខាំងសត្វទាំងអស់ត្រូវបន្តក្នុងរយៈពេល ១០ថ្ងៃបន្តទៀត ខណៈការបង្ខាំងសត្វដែលបានខាំចាប់ពី ៧ ទៅ ១០ថ្ងៃ ដើម្បីតាមដានរោគសញ្ញា សត្វដែលបានខាំរួម និងសត្វដែលប្រឈមផ្សេងៗទៀត។ សម្រាប់លទ្ធផលនៃការចុះអង្កេតរយៈពេល ២ថ្ងៃនេះបានរកឃើញវិជ្ជមាន ចំនួន ៧, អវិជ្ជមាន ចំនួន ២, សំណាកខូច១ សរុប ១០សំណាក។
ចំពោះករណីខាងលើ យោងតាមមន្ត្រីសុខាភិបាលខេត្ត បានឱ្យដឹងថា ទោះបីយ៉ាងណា អ្នកដែលរងគ្រោះពីឆ្កែខាំត្រូវតែទៅចាក់ថ្នាំការពារកុំឱ្យទុកលើសពី ៤៨ម៉ោង តែបើយកល្អត្រឹម ២៤ម៉ោងត្រូវតែទៅទទួលថ្នាំជាការប្រសើរ ទោះសត្វឆ្កែនោះមិនទាន់មានសញ្ញាឆ្គួតក្នុងរយៈពេលខ្លីណាមួយក៏ដោយ ជាពិសេសសូមកុំសម្លាប់សត្វឆ្កែនោះឱ្យសោះ បន្ទាប់ពីវាបានខាំ ងាយស្រួលខាងជំនាញបង្ខាំងទុកតាមដានរោគសញ្ញារបស់វានៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់