Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា តែ តាំងប៉ អំពាវនាវពលដ្ឋកាត់បន្ថយការនាំចូលផលិតផលពីក្រៅ​ ងាកមកគាំទ្រផលិតផលក្នុងស្រុក

បានផុស

នៅ

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអំពាវនាវដល់ប្រជាពលដ្ឋ ត្រូវរួមគ្នាកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ដោយនាំគ្នាងាក​មកគាំទ្រផលិតផល​ក្នុងស្រុកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី១៦ មិថុនា នៅក្នុងសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបដិបទ​កូវីដ-១៩នៅខេត្តកណ្តាល។

លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ការជួយគាំទ្រផលិតផលនៅក្នុងស្រុកនឹងជួយដល់សហគ្រាស​ក្នុងស្រុកអាចមានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

លោកឧកញ៉ា តែ តាំងប៉ បានបន្តថា ក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ ទទួល​បានថវិការសម្រាប់អភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន ទទួលបានចំណេះដឹងបន្ថែម ក្នុងការជំរុញទីផ្សារនៅក្នុងស្រុក និងទីផ្សារទៅក្រៅប្រទេស ព្រមទាំងទទួលចំណេះដឹងថ្មីៗបន្ថែមទៀត ។

លោក ប៊ុន ផេន អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ សម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ដែលកើតឡើង​ក្នុងសហគ្រាសផ្ទាល់ រួមមានដូចជា៖ ខ្សែរចង្វាក់ទីផ្សារក្នុងស្រុក ការនាំចេញ ការទទួលបានច្បាប់ថ្មីៗ និងបទ​ប្បញ្ញតិនានា ហើយក្រោយពីបានទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីពេញមួយថ្ងៃនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសម្ថភាព និងអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។

លោកអភិបាលរងបានបន្តថា សិក្ខាសាលានេះគឺជាឱកាសដ៏ល្អ មួយសម្រាប់ម្ចាស់សហគ្រាស បានជួបផ្ទាល់​ជាមួយធនាគារ និងក្រុមហ៊ុនផ្តល់សេកម្មផ្សេងៗ ដើម្បីបង្ហាញអំពីសេចក្តីត្រូវការរបស់ខ្លួនទៅកាន់ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះឱ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឱ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្ដុំជាឯកសារ ស្វែងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាសឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

សវនាការ​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ត្រូវ​ពន្យាពេល​ និង​បដិសេធ​​សំណើរបស់​លោក Yoon

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

Greenland ចង់​ជួប​លោក ត្រាំ និយាយ​ពី​រឿង​ការពារ​ជាតិ និង​ជីក​រ៉ែ

ព័ត៌មានជាតិ១៦ នាទីutes មុន

ឆាប់ៗនេះ ស្រ្តីមានផ្ទៃពោះកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា

សេដ្ឋកិច្ច២១ នាទីutes មុន

អ្នកនាំពាក្យ៖ ការបកស្រាយរបស់រដ្ឋមន្ត្រីជុំវិញតម្លៃស្រូវអូអឹម ធ្លាក់ចុះជាស្ថានភាពនៃទីផ្សារសកល

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម