កីឡា
កម្ពុជាដាក់ទិសដៅនាំគុនខ្មែរនិងល្បុក្កតោទៅកម្រិតអាស៊ីនិងពិភពលោក
ការដាក់បញ្ចូលកីឡាអត្តសញ្ញាណជាតិនៅក្នុងកីឡាស៊ីហ្គេម ជាជោគជ័យមួយដ៏ធំសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែការដាក់ចូលក្នុងធម្មនុញ្ញស៊ីហ្គេម (បញ្ជីកីឡាស៊ីហ្គេម) រឹងតែសំខាន់ថែមទៀត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ដំបូងឡើយ ការប្រើឈ្មោះ «គុនខ្មែរ» ដោយមានពាក្យ«មួយ»នៅខាងចុង ធ្វើឲ្យភាគីមួយថៃចង់មកត្រួតត្រាលើការរៀបចំការប្រកួតនៅស៊ីហ្គេម ប៉ុន្តែកម្ពុជាមិនព្រមដោយសារកម្ពុជាមានរចនាសម្ព័ន្ធគុនខ្មែររឹងមាំ និងគ្រប់គ្រាន់។ នៅប្រទេសកម្ពុជាក៏រឹងមាំ និងនៅក្រៅប្រទេសក៏រឹងមាំដោយមានសមាជិកដល់ជាង៥០ប្រទេស ដូច្នេះកម្ពុជាត្រូវតែជាអ្នករៀបចំការប្រកួតគុនខ្មែរទាំងស្រុងដោយខ្លួនឯងនៅក្នុងស៊ីហ្គេម។
លោកបានលើកឡើងថា ៖«ប្រទាំងប្រទិសគ្នាជាមួយគេខ្លាំងបានធ្វើឲ្យយើងរីកចម្រើន។ យើងកាន់តែខ្លាំង ធ្វើឲ្យគេស្គាល់យើងកាន់តែច្រើន។ ពិភពលោកភ្ញាក់ផ្អើលចាប់អារម្មណ៍លើគុនខ្មែរ។ ពួកគេចង់ដឹង គុនខ្មែរ និងមួយថៃខុសគ្នាយ៉ាងមិច? ពេលនោះពួកគេស្រាវជ្រាវគុនខ្មែររបស់យើង។ គេឃើញ គេស្គាល់ គេដឹងច្បាស់ពីសច្ចភាពរបស់យើង ប្រវត្តិរបស់យើង។ ឥឡូវគេស្គាល់គេគាំទ្រកាន់តែច្រើន»។
ការដាក់គុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការគឺជាជោគជ័យមួយហើយ ប៉ុន្តែការដាក់ចូលក្នុងបញ្ជីកីឡាស៊ីហ្គេម ឬ ធម្មនុញ្ញស៊ីហ្គេមជារឿងដ៏សំខាន់មួយទៀត។ លោកបាន វ៉ាត់ ចំរើន បានប្រាប់ថា ក្នុងចំណោមកីឡាអត្តសញ្ញាណខ្មែរ៣គឺមាន២ត្រូវបានដាក់ចូលក្នុងធម្មនុញ្ញកីឡាស៊ីហ្គេម។
លោកមានប្រសាសន៍ថា ៖«យើងបានដាក់ចូលក្នុងធម្មនុញ្ញស៊ីហ្គេម២គឺគុនខ្មែរ និងគុនល្បុក្កតោ។ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ចុងក្រោយ នៅថ្ងៃទី៤ ខែឧសភា យើងបានបញ្ចុះបញ្ចូលប្រទេសបាន៧ទៅ៨ប្រទេសទេ តែដល់ថ្ងៃប្រជុំ ប្រទេសអាស៊ានទាំង១១គាំទ្រ។ អត់មានប្រទេសណាមួយនិយាយអីទេ។ យើងដាក់សំណូមពរទៅ ប្រទេសទាំងអស់គាំទ្រ។ ពួកគាត់គាំទ្រដោយសារយើងរៀបចំការប្រកួតគេពេញចិត្ត។ គេពេញចិត្តយើងពីការរៀបចំបានល្អ។ ជាម្ចាស់ផ្ទះទទួលខុសត្រូវ គោរពតាមស្តង់ដាស្តង់អូឡាំពិក។ អីចឹងប្រទេសទាំងអស់ឯកភាពក្នុងការបញ្ចូលក្នុងធម្មនុញ្ញ»។
លោកបានលើកឡើងពីអត្ថប្រយោជន៍ដែលបានដាក់កីឡាអត្តសញ្ញាណជាតិក្នុងធម្មនុញ្ញស៊ីហ្គេមថា ការដាក់បញ្ចូលក្នុងធម្មនុញ្ញស៊ីហ្គេមគឺជាការត្រួយត្រាយផ្លូវឲ្យកម្ពុជានាំយកក្បាច់គុនទាំងពីរដែលជាអត្តសញ្ញាណព្រលឹងបុព្វបុរសខ្មែរទៅអភិវឌ្ឍនៅក្រៅប្រទេស។
«រាល់ស៊ីហ្គេម ប្រទេសម្ចាស់ផ្ទះណាដែលយើងមានទំនាក់ទំនងល្អ ប្រទេសណាដែលយើងអាចធ្វើការងារជាមួយគ្នាបានល្អ អាចរៀបចំដាក់បាន។ យើងជាអ្នកទៅរៀបចំឲ្យគេ។ យើងជាម្ចាស់ប្រភេទកីឡាទាំងពីរនេះ»។ លោកបានសង្កត់ធ្ងន់។
លោក វ៉ាត់ ចំរើន បានបន្តថា ៖«យើងមានភាពរឹងមាំ អនាគតនៃគុនខ្មែរ និងគុនល្បុក្កតោបានដើរឆ្ពោះទៅមុខល្អ។ យុទ្ធសាស្ត្រទី២របស់យើងគឺក្រៅពីដាក់ចូលក្នុងធម្មនុញ្ញស៊ីហ្គេមរួចហើយ យើងនឹងរុញទៅដល់កម្រិតអាស៊ី និងដល់អូឡាំពិកពិភលោកថែមទៀត។ នេះជាយុទ្ធសាស្ត្របន្តបន្ទាប់របស់យើង»។
សម្រាប់ការដាក់គុនខ្មែរចូលស៊ីហ្គេមលើកដំបូងមាន១៩វិញ្ញាសាក្នុងនោះម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយមាស១៤គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ១៩គ្រឿង ខណៈគុនល្បុក្កតោមាន២១វិញ្ញាសា ក្នុងនោះកម្ពុជាឈ្នះបានមេដាយមាស៨គ្រឿង ប្រាក់៨គ្រឿង និងសំរិទ្ធ៣គ្រឿង៕
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ