ព័ត៌មានជាតិ
ពលរដ្ឋមានបញ្ហាជំងឺភ្នែក និងត្រចៀកជាង៣ពាន់នាក់ទទួលបានការពិនិត្យ និងព្យាបាលឥតគិតថ្លៃ
ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែក និងត្រចៀកក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាង៣ពាន់នាក់ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ពីក្រុមការងារស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) មូលនិធិរក្សា កុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia)។
សកម្មភាពមនុស្សធម៌នេះបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យរស្មីសោភ័ណក្នុងស្រុកស្ទោងនៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមនិងដឹកនាំដោយផ្ទាល់ពីសំណាក់លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក យឹម លាភ តំណាងរាស្ត្រខេត្តកំពង់ធំ ។
លោកស្រី ជា សិរី បានមានប្រសាសន៍ថា ប្រទេសជាតិក្រោមស្នាដៃនៃការដឹកនាំដ៏ឈ្លាសវៃ និងមោះមុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិយើងទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះបច្ចុប្បន្ននេះ វិស័យសុខាភិបាលមានការរីកចម្រើនជាលំដាប់ ហើយសុខភាព និងអាយុកាលនៃការរស់នៅ ជាមធ្យមរបស់បងប្អូនប្រជាពលរដ្ឋ គឺកាន់តែមានភាពល្អប្រសើរឡើងជាងមុនដែរ។
លោកស្រីបានបន្តថា«រាល់ការអភិវឌ្ឍន៍និង រីកចម្រើនលើកគ្រប់វិស័យ ទាំងអស់នេះអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ដែលឲ្បងប្អូនអាចចេញប្រកបរបររកស៊ីចិញ្ចឹមជីវិតបានដោយសេរី ធ្វើឱ្យសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារមានកំណើនជាបន្តបន្ទាប់ ហើយក៏អាចធ្វើ ដំណើរកំសាន្តបានគ្រប់ទីកន្លែងដោយរីករាយថែមទៀត»។
លោកស្រី ជា សិរី បានសម្ដែងនូវក្ដីសង្ឃឹមថាតាមរយះនៃកម្មវិធីចុះជួយពិនិត្យនិងព្យាបាលភ្នែកនិងត្រចៀកមិនគិតថ្លៃរយះពេល២ពីក្រុមការងារនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រៅពីជួយឲ្យប្រជាជនបានជាសះស្បើយពីជម្ងឺភ្នែកនិងត្រចៀកនោះនូវបានជួយកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយផ្នែកថែមទៀតផង ។
លោកស្រីបានបន្ថែមថាកម្មវិធីពិនត្យនិងព្យាបាលជម្ងឺភ្នែកនិងត្រចៀកនេះគឺទទួលបានការការណែនាំ និងឧបត្ថម្ភថវិកា ទាំងស្រុងពីលោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណាដែលជានិច្ចជាកាលលោកបណ្ឌិត និងលោកស្រី តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋមិនថាតែនៅក្នុងស្រុកស្ទោងទេគឺទូទាំងខេត្តកំពង់ធំ។
សូមបញ្ជាក់ថាការពិនិត្យនិងព្យាបាលភ្នែក និងត្រចៀកដោយឥតគិតថ្លៃរយះពីរថ្ងៃនេះប្រសិនបើលោកតា-លោកយាយ ពូ-មីង បងប្អូនប្រជាពលរដ្ឋណាក្រោយពិនិត្យហើយឃើញថាត្រូវបញ្ជួនទៅវះកាត់នៅភ្នំពេញនោះរាល់ការចំណាយទាំងអស់ជាការទទួលខុសត្រូវពីក្រុមការងារដែលឧបត្ថម្ភថវិកា ទាំងស្រុងរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ