Connect with us

ព័ត៌មានជាតិ

បណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចប្រើបានប្រទេសណាខ្លះ?

បានផុស

នៅ

បណ្ណអនុញ្ញាតបើកបរអន្តរជាតិ អាចប្រើសម្រាប់បើកបរបាន ៩៩ប្រទេស រួមមាន សហរដ្ឋអាមេរិក ថៃ វៀតណាម សិង្ហបុរី អូស្ត្រាលី បារាំង​ ឥណ្ឌា ហ្វីលីពីន អ៉ីតាលី ជប៉ុន និងប្រទេសហត្ថលេខីដទៃទៀត ហើយបណ្ណអនុញ្ញាតបើកបរ អន្តរជាតិនេះ គឺមានសុពលភាព ១ឆ្នាំ។ នេះបើយោងតាមចេញផ្សាយរបស់ ​​​​​​ក្រសួង​សាធារ​ណ​ការ​ និង​ដឹក​ជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសាធារណការ ​បណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺអាចប្រើប្រាស់បាន​​​​​នៅគ្រប់​បណ្ដា​ប្រទេសហត្ថលេខីលើ អនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(​៩៩ប្រទេស) ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ដោយគ្រាន់តែស្នើរសុំប្តូរបណ្ណបើកបរជាតិ ទៅជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិប៉ុណ្ណោះ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសាធារណការ បានចេញផ្សាយជម្រាបពីការស្នើរ​​​សុំប្តូរពី​បណ្ណបើកបរ​ជាតិ​ ​​ទៅ​ជាបណ្ណអនុញ្ញាត​​បើកបរ​អន្ត​រ​ជាតិ​​​​​​​ ដោយគ្រាន់តែ​​តម្រូវឱ្យមានបណ្ណបើកបរ (ច្បាប់ដើម) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) និងរូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក ដោយអស់កម្រៃសេវា ២៥០.០០០ រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម