វប្បធម៌ ជំនឿ
ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន
ក្នុងប្រពៃណីជនជាតិ ពណ៌មិនចេះតែរើសមកប្រើតាមការស្រឡាញ់ ឬតាមចិត្តចង់បានឡើយ។ ប្រជាជនដ៏ចំណាស់នេះមានជំនឿរាប់សិបឆ្នាំមកហើយ ពីអត្ថន័យនៃពណ៌នីមួយៗ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។
ចំពោះវប្បធម៌ចិន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពណ៌សំណាងបំផុតមាន ៣ សំខាន់ៗ ដែលត្រូវបានចាត់ទុកជាពណ៌នាំលាភជ័យក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុងឱកាសពិសេសៗ។
ក្រហម – សុភមង្គល ជោគជ័យ និងសំណាងល្អ
ពណ៌ក្រហមតំណាងឱ្យភ្លើង និងជាពណ៌ដែលពេញនិយមបំផុតនៅក្នុងប្រទេសចិន។ វាក៏ជាពណ៌របស់ជាតិសាសន៍តំណាងឱ្យសុភមង្គល សម្រស់ ភាពរឹងមាំ លាភ ជោគជ័យ ព្រមទាំងសំណាងល្អ។
ពណ៌នេះពេញនិយមក្នុងចំណោមប្រជនជាតិចិន ហើយត្រូវបានគេប្រើជាទូទៅក្នុងពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់ៗ និងពិធីមង្គលការជាដើម។
ក្នុងឱកាសបុណ្យចូលឆ្នាំចិន គេរមែងប្រើអំពូលភ្លើងពណ៌ក្រហមតុបតែងហាង និងគេហដ្ឋានជានិច្ច។ រីឯតួអក្សរក្រហម “Xi” (មានន័យថា សុភមង្គល) គេប្រើបិទភ្ជាប់នៅនឹងរបងចូលផ្ទះ និងលើមាត់ទ្វារ។ ដោយឡែកមនុស្សម្នារមែងស្លៀកពាក់ពណ៌ក្រហម រីឯអាំងប៉ាវក៏ប្រើស្រោមពណ៌ក្រហមផងដែរ ដើម្បីហៅភ័ព្វព្រេងល្អៗចូលជាមួយខ្លួននិងគ្រួសារ។
លឿង – ភាពថ្លៃថ្នូរ និងអំណាចនៃរាជបល្ល័ង្ក
ពណ៌លឿង តំណាងឲ្យផែនដី ជានិមិត្តរូបនៃរាជវង្ស និងត្រូវបានបម្រុងទុកសម្រាប់អធិរាជ កាលពីជំនាន់មុន។
អធិរាជទីមួយនៃប្រទេសចិនត្រូវបានគេប្រសិទ្ធិនាមថាជា អធិរាជពណ៌លឿង ឬ Yellow Emperor ។ មិនតែប៉ុណ្ណោះ ប្រទេសចិនពីអតីតកាល ត្រូវបានគេហៅថា “ផែនដីពណ៌លឿង” រីឯទន្លេធំជាងគេរបស់ប្រទេសក៏បានហៅ “ទន្លេពណ៌លឿង” ។ លឿងជាពណ៌សំខាន់បំផុតក្នុងទស្សនៈបុរាណចិន។
ក្នុងរជ្ជកាលរាជវង្សសុង (៩៦០-១២៧៩) គេប្រើក្បឿងរលោងពណ៌លឿងដើម្បីសង់វិមានអធិរាជ។ លុះមកដល់អំឡុងរាជវង្សមីង (១៣៦៨-១៦៤៤) និងរាជវង្សឈីង (១៦៣៦-១៩១១) អធិរាជតែងតែគ្រងអាវផាយពណ៌លឿង។ សូម្បីរទេះរុញ ឬផ្លូវដែលព្រះរាជាយាងកាត់ក៏សុទ្ធសឹងមានពណ៌លឿង។ ងាកទៅមើលទង់ជាតិផ្លូវការនាបុរាណកាល ក៏ជាពណ៌លឿងដែរ។ ចំណែកត្រាផ្លូវការ ត្រូវបានស្រោបដោយក្រណាត់ពណ៌លឿង។
ចំណែកនៅក្នុងព្រះពុទ្ធសាសនាចិន ពណ៌លឿងត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេរីភាព តម្រូវការសម្ភារៈ រីឯព្រះសង្ឃវិញ ពាក់ស្បង់ពណ៌លឿង។
បៃតង – លុយកាក់ និងទ្រព្យសម្បត្តិ
បៃតង ជាពណ៌នៃទ្រព្យសម្បត្តិ សម្បូរកូនចៅ ក្តីសង្ឃឹម ភាពសុខដុម និងការលូតលាស់។ វាក៏តំណាងឱ្យភាពបរិសុទ្ធ និងអនាម័យផងដែរ។
នៅក្នុងអគារធនាគារ និងភោជនីយដ្ឋាន ជារឿយៗគេរមែងលាបពណ៌បៃតង។ ការវេចខ្ចប់ទឹកដោះគោ ឬផលិតផលនានា ច្រើនតែមានពណ៌បៃតង ដើម្បីបង្ហាញថា ផលិតផលទាំងនោះមិនមានការចម្លងរោគ។
ពណ៌អពមង្គល – ស
សជាពណ៌តំណាងឱ្យលោហៈ ហើយត្រូវបានផ្សារភ្ជាប់ជាមួយការស្លាប់ និងការកាន់ទុក្ខ ព្រោះជនជាតិចិនស្លៀកពាក់សនៅពេលមានពិធីបុណ្យសព៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ chinahighlights
ចុចអាន៖ ប្រាក់ក្នុងអាំងប៉ាវ មិនមែនចេះតែឲ្យផ្ដេសផ្ដាស ប្រយ័ត្នជួបរឿងមិនល្អពេញមួយឆ្នាំ
ចុចអាន៖ ត្រណម ១០ ក្នុងពិធីចូលឆ្នាំចិនដែលគេជឿថាអាចបញ្ចៀសគ្រោះចង្រៃបាន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១០ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ