Connect with us

ព័ត៌មានជាតិ

សូមកុំយកចំណតរង់ចាំរថយន្តក្រុងសាធារណៈ ធ្វើជាចំណតចតផ្ទាល់ខ្លួន ឬធ្វើជាកន្លែងលក់ដូរតទៅទៀត

បានផុស

នៅ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ អំពាវនាវដល់សាធារណជនទាំងអស់ កុំយកចំណតរង់ចាំ រថយន្តក្រុងសាធារណៈ ធ្វើជាចំណតចតផ្ទាល់ខ្លួន ឬធ្វើជាកន្លែងលក់ដូរ ព្រោះធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរដែលត្រូវជិះ​រថយន្តក្រុងសាធារណៈ សណ្តាប់ធ្នាប់ បង្កការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ជាយថាហេតុផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពដែលបានចែករំលែក នៅលើផេកផ្លូវការរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City) Bus) រាជធានីភ្នំពេញ បង្ហាញថា ការប្រើប្រាស់ចំណតរង់ចាំរថយន្តក្រុងសាធារណៈ ធ្វើជាកន្លែងលក់ដូរ ចតឡាន ម៉ូតូ ឬកង់បី នៅតែកើតមាន នៅតាម​ទីតាំង​ចំណត​មួយចំនួន ជាហេតុដែលធ្វើឱ្យមានការពិបាកដល់អ្នកដំណើរ និងរថយន្តក្រុងសាធារណៈ គ្មានចំណតចូលចតបានត្រឹមត្រូវ។

ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City) Bus) រាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូបប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់ មេត្តាចូលរួមចំណែកក្នុងការទុកគន្លងផ្លូវរថយន្ត សម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម