Connect with us

សុខភាព

ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ

បានផុស

នៅ

ការ​ផឹក​ស្រា ឬ​សេព​គ្រឿង​ស្រវឹង​មិន​មែន​ផ្ដល់​ផល​អាក្រក់​ទាំង​អស់​ទេ បើ​យើង​ផឹក​មាន​កម្រិត​ត្រឹម​ត្រូវ វា​ជួយ​ដល់​សុខភាព​យើង​វិញ​។ ប៉ុន្តែ គ្នា​យើង​ខ្លះ​តែ​បាន​ដាក់​ស្រា​ចូល​ខ្លួន​ហើយ គឺ​ពិបាក​នឹង​ឈប់​ផឹក​ណាស់ ដែល​វា​ជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​ដូច ប៉ះពាល់​ដល់​ថ្លើម ឬ​អាច​ធ្វើ​ឲ្យ​រលាក​លំពែង​ស្រួច​ស្រាល់។

ជំងឺ​រលាក​លំពែង តែង​តែ​បាន​ជួប​ប្រទះ​ជា​ញឹក​ញាប់ ដែល​កើត​ឡើង​បាន​នៅ​លើ​មនុស្ស​ប្រុស និង​ស្រី​ស្មើ​គ្នា ហើយ​វា​ជា​ជំងឺ​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ប៉ះពាល់​ដល់​អាយុ​ជីវិត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លំពែង ជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះដែលមាននាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់រូប ហើយ​តួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ និងការបញ្ចេញជាតិអ័រម៉ូនសំខាន់ៗមួយចំនួនទៀត។ ចំពោះ​មូល​ហេតុ​ដែល​បង្ក​ឲ្យមាន​ការ​រលាក​ដល់​សរីរាង្គ​លំពែង​មាន​ច្រើន ដែល​ក្នុង​នោះ​មាន​មូល​ហេតុ​សំខាន់ៗ​រួម​មាន៖

១. ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន មាន​រយៈ​ពេល​យូរ
២. បញ្ហា​ក្រួស​ក្នុង​ផ្លូវ​ទឹក​ប្រម៉ាត់​ដែល​ធ្លាក់​មក​ស្ទះ​នៅ​ក្នុង​ផ្លូវ​របស់​លំពែង​
៣. ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រេ
៤. មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ។ល។

ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​រលាក​លំពែង​ស្រួច​ស្រាវ នឹង​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា ក្អួត ចង្អោរ ទល់​ខ្យល់ ទល់​លាមក ឡើង​កម្ដៅ​ខ្លួន ដង្ហក់ ពិបាក​ដក​ដង្ហើម ឈឺ​ចុក​ចាប់​ក្នុង​ពោះ​ខ្លាំង​ភ្លាមៗ (ពិសេស តំបន់​ចុង​ដង្ហើម) ជាដើម។

មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា តាម​ការ​ព្យាបាល គឺ​អ្នក​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល និង​តាម​ដាន​សុខភាព​ក្នុង​មន្ទីរពេទ្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ជំងឺ​រលាក​លំពែង​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។ មួយ​វិញ​ទៀត យើង​ត្រូវ​ចាំ​ថា គ្រឿង​ស្រវឹង គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​នៃ​គ្រោះ​ថ្នាក់​តាម​រយៈ​ជំងឺ​រលាក​លំពែង​ធ្ងន់​ធ្ងរ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ការសិក្សា​រក​ឃើញ​​ប្រយោជន៍​ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង

ចុចអាន៖កន្លែង​សម្ងាត់មានអនាម័យ​ ​ស្រីៗ​ត្រូវ​ដឹងតិចនិក​​ទាំង​៥​ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ឥត សារ៉ាត់ ស្នើសមាជិកគណបក្សប្រជាជន ក្នុងក្រុងសៀមរាបបន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង

ព័ត៌មានជាតិ១១ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមតែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឲ្យកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អត្រា​កំណើត​នៅ​ប្រទេស​ថៃ ធ្លាក់​ចុះ​ក្រោម​៥០ម៉ឺន​នាក់ មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៨០​ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម