Connect with us

ព័ត៌មានជាតិ

កប៉ាល់​ចេញ​ចូល​ដឹកទំនិញ​បណ្តើរ​ៗ​នៅ​ផែ​រណប​ទន្លេ​បិទ​ ខណៈ​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​នានា​សាងសង់​ស្ទើរ​រួច​ទាំង​ស្រុង

បានផុស

នៅ

ក្នុង​បរិវេណ​ផែរណប​ទន្លេ​បិទ​កម្មករ​កំពុងសម្រុក​​អ៊ុត​កៅស៊ូបញ្ចប់ ដើម្បីឈាន​ដាក់​ឲ្យដំណើរការ​កំពង់ផែ​រណប​តាមដង​ទន្លេមួយ​​​ក្នុង​គម្រោង​អភិវឌ្ឍ​ផែ​រណប​ចំនួន​ ៧ របស់​រដ្ឋាភិបាល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ម្សិលមិញនេះ ខណៈ​ដែល​​ក្រុម​ការងារ​កម្ពុជា​ថ្មី​ចុះ​យក​ព័ត៌មាន​ពីការអភិវឌ្ឍ​តាម​មូលដ្ឋាន​របស់ប្រជា​ពលរដ្ឋ​នៅ​ស្រុក​កោះ​សុទិន និង​ស្រុក​ត្បូង​ឃ្មុំ​ព្រំ​ប្រទល់​រវាង​ខេត្ត​ត្បូង​ឃ្មុំ​និង​ខេត្ត​កំពង់ចាម ក៏​បាន​ចុះ​ទៅ​មើលពី​​វឌ្ឍនភាព​ការអភិវឌ្ឍ​ចំណត​ផែ​រណប​ទន្លេ​បិទ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ឃើញ​ថា​​ហេដ្ឋា​រចនាសម្ព័ន្ធក្នុង​កំពង់ផែ​បាន​សាងសង់​ស្ទើរ​តែ​បញ្ចប់​ ១០០%។

បើតាម​មន្រ្តី​បម្រើ​ការងារ​នៅផែ​រណប​ទន្លេបិទ​បាន​អះអាង​ប្រាប់​កម្ពុជា​ថ្មី​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ទៀតនឹង​មាន​មន្រ្តី​ចុះមក​​ពិនិត្យ​និង​ដាក់​​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន។

បើទោះ​បីផែ​រណប​ទន្លេ​បិទ​​មិនទាន់ដាក់​ឲ្យប្រើប្រាស់​ ប៉ុន្តែ​ជាក់ស្តែ​ងនៅពេលក្រុម​ការងារ​ចុះ​ទៅកាលពី​ម្សិលមិញ​នេះ​​ក៏​មាន​សកម្មភាពដំណើរការ​ខ្លះ​ៗ​ដោយ​មាន​កបាល់​ដឹកទំនិញផ្សេងៗចេញចូល​ប្រើប្រាស់​​កំពង់ផែ​។

គួរ​បញ្ជាក់ថា រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែ​រណបតាម​ដង​ទន្លេ​ចំនួន ​៧ កន្លែង នៅក្នុង​ផែន​ការ​​ពង្រីក​សកម្មភាព​ដឹក​ជញ្ជូន តាម​ផ្លូវ​ទឹក​​​ក្នុង​ប្រទេ​ស​​កម្ពុជា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែង​​ថា ​ការ​​អភិវឌ្ឍ​ផែ​រណប​តាម​ដង​ទន្លេ​ដើម្បី​ពង្រីកសកម្មភាព​ដឹកជញ្ជូន​តាម​ផ្លូវទឹក​។ ការ​អភិវឌ្ឍ​កំពង់ផែ​រណបតាមផ្លូវ​ទឹកឲ្យ​ច្រើន នឹង​រួមចំណែក​កាត់បន្ថយ​ការ​ខូចខាត​ដល់​​ផ្លូវថ្នល់ ចំណេញ​ពេលវេលា និង​បន្ថយ​ថ្លៃ​ដើមលើការ​ដឹក​ជញ្ជូន។

គម្រោងចំណតផែរណបតាមដងទន្លេចំនួន ៧ កន្លែងដែល​រដ្ឋាភិបាល​គ្រោង​សាងសង់​​​រួមមាន ចំណតផែរណបពហុបំណង​​កោះរកា (LM២៦) ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ចំណតផែរណបពហុបំណងទន្លេបិទ (UM២) ចំណត​ផែ​រណប​ពហុបំណងឆ្លូង (ក្រចេះ) ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម