ព័ត៌មានអន្ដរជាតិ
បញ្ហាចំនួន ៣ ដែលលោក Blinken នឹងលើកយកមកពិភាក្សាជាមួយ ចិន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងស្ថិតនៅលើផ្លូវធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន ខណៈលោកបានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងគេនៃរដ្ឋបាលលោក Biden ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ។
បើទោះបីជា ព័ត៌មានលម្អិតនៃកាលវិភាគរបស់លោក Blinken មិនត្រូវបានបង្ហាញក៏ដោយ ប៉ុន្តែលោកទំនងជាជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping ខណៈរបៀបវារៈវិញនោះ អាចជាការផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងទ្វេភាគីតៃវ៉ាន់ និងជម្លោះនៅអ៊ុយក្រែន ជាពិសេសបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ដែលកំពុងស្ថិតក្នុងកម្រិតទាបមែនទែន ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏ទំនងជានឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang និងអ្នកការទូតកំពូលលោក Wang Yi ផងដែរ ។
លោក Blinken បានចាកចេញពីមូលដ្ឋានទ័ពអាកាសមួយនៅជិតទីក្រុងវ៉ាស៊ីនតោនកាលពីយប់ថ្ងៃសុក្រ ហើយនឹងមកដល់រដ្ឋធានីចិននៅថ្ងៃអាទិត្យនេះ ខណៈលោកនឹងបន្តស្នាក់នៅរហូតដល់ថ្ងៃចន្ទ ។
ដំបូងឡើយលោក Blinken ត្រូវបានកំណត់ពេលធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងខែកុម្ភៈ ប៉ុន្តែការធ្វើដំណើរនេះត្រូវបានពន្យារពេល បន្ទាប់ពីបាឡុងចារកម្មចិនបានហោះពីលើទឹកដីសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា គោលបំណងរបស់លោក Blinken នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺដើម្បីបង្កើតទំនាក់ទំនងបើកចំហ និងជំរុញឲ្យប្រទេសទាំងពីរអាចគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេប្រកបដោយការទទួលខុសត្រូវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Blinken បញ្ជាក់គោលបំណង សម្រាប់ដំណើរទស្សនកិច្ចទៅ ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ