ព័ត៌មានជាតិ
លោក សាយ សំអាល់៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាក្បាលម៉ាស៊ីនជួយកំណើនសេដ្ឋកិច្ចជាតិទាំងមូល
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដើរលើផ្លូវដ៏វែងឆ្ងាយ និងពោរពេញដោយការលំបាក។ ដោយឆន្ទៈដ៏មោះមុត និងលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា កំពង់ផែត្រូវបានធ្វើសមាហរណកម្ម និងសុខដុមនីយកម្មជាមួយបណ្តាប្រព័ន្ធកំពង់ផែអន្តរជាតិធំៗនៅលើពិភពលោក។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។

លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។
លោក សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងជំនួបនេះដែរ លោក ក៏បានចាត់ទុកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យប្រែក្លាយមកជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ដូចសព្វថ្ងៃនេះ។

លោកមានជំនឿយ៉ាងមុតមាំថា ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដើរតួនាទីកាន់តែសំខាន់ ជាសសរកន្លោងមួយសម្រាប់ទ្រទ្រង់ការសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ក៏ដូចជា ចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ