ព័ត៌មានជាតិ
ទម្លាយឯកសារលោក ឡេង ណាវ៉ាត់ត្រា ឡើងងារឧកញ៉ានៅឆ្នាំ ២០១៨
អតីតពលករនិងថៅកែផ្ទះល្វែងនិងដីឡូត៍ ឡេង ណាវ៉ាត់ត្រា បានឡើងងារជាឧកញ៉ាតាំងពីឆ្នាំ ២០១៨។ នេះបើតាមឯកសាររបស់ក្រុមឧកញ៉ា ដែលត្រូវប្រកាសតែងតាំងដោយព្រះរាជក្រឹត្យ។
តាមឯកសារ លោកឡេង ណាវ៉ាត់ត្រាដែលមានឈ្មោះដើម ឡេង ភក្រា ត្រូវបានមហាក្សត្រផ្តល់គោរមងារជាឧកញ៉ានៅថ្ងៃ ០៦ កក្កដា ឆ្នាំ ២០១៨។

ឧកញ៉ាឡេង ណាវ៉ាត់ត្រា ថ្មីៗនេះត្រូវបានប្រមុខរដ្ឋាភិបាលស្នើព្រះមហាក្សត្រដំឡើងងារពីឧកញ៉ាឡើងដល់កម្រិតអ្នកឧកញ៉ា។
លោក ឡេង ណាវ៉ាត់ត្រា មានប្រវត្តិជាពលករនៅប្រទេសកូរ៉េ ជាឧកញ៉ាវ័យក្មេងដែលរកស៊ីជំនួញលើវិស័យអលចនទ្រព្យដ៏លេចធ្លោមួយរូប។ ក្រៅពីជាចូលចិត្តធ្វើជំនួញ លោកក៏ស្រលាញ់ចូលចិត្តផ្នែកសិល្បៈ ហើយក៏ធ្លាប់វិនិយោគការផលិតភាពយន្ត។ លោកក៏បានបង្កើតផលិតកម្មចម្រៀងមួយ ក៏មានកំពូលតារាចម្រៀងប្រចាំប្រទេសលោក ព្រាប សុវត្ថិ ចូលរួមដែរ។
ក្រៅពីជំនួញ និងចូលចិត្តកម្សាន្តជាមួយសិល្បៈ សេដ្ឋីមានប្រាក់រាប់លាននេះ ក៏គេស្គាល់ជាមនុស្សសមញ្ញ តែងតែលេចមុខក្នុងកម្មវិធីសប្បុរសធម៌ដូចជា កាកបាទក្រហម ការផ្តល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយថ្មីៗនេះបានចូលរួមថវិកា ១ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដជាមួយរដ្ឋាភិបាល។
ក្រៅពីឡើងងារជាអ្នកឧកញ៉ា បងប្អូន ០៣ នាក់ទៀតរបស់លោកឡេង ណាវ៉ាត់ត្រា មានលោក ឡេង និមល ឡេង ប្រុស និងឡេង បញ្ចពណ៌ ក៏ទើបព្រះមហាក្សត្រផ្តល់គោរមងារជាឧកញ៉ាដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ