ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ សិស្សពូកែនឹងក្លាយជាបញ្ញាវន្ត ដ៏សំខាន់ក្នុងការអភិវឌ្ឍកម្ពុជា នាអនាគត
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា សិស្សពូកែ នឹងក្លាយជាធនធានបញ្ញាវន្តដ៏សំខាន់សម្រាប់ទៅថ្ងៃអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសកម្ពុជា កំពុងត្រូវការ នូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម័យប្រឡង៖ ១២ មិថុនា ២០២៣ នៅថ្ងៃទី១៨ មិថុនានេះ លោករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយជយលាភីទាំង ៦០រូប ជាសិស្សពូកែទូទាំងប្រទេស ព្រមទាំងបេក្ខជនទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ និងបានឆ្លង កាត់នូវបទពិសោធន៍មួយទៀត ក្នុងវ័យជាសិស្សនៅកម្រិតចំណេះទូទៅ និងជាសិស្សពូកែ។
លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា«ក្មួយៗជាសិស្សពូកែ និងជាជយលាភីនៅថ្ងៃនេះ នឹងក្លាយជាធនធាន បញ្ញាវន្តសម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុង ត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ជាពិសេសស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា បដិវត្តឧស្សាហកម្ម ជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត និងការប្រើប្រាស់មនុស្សយន្ត»។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានណែនាំថា ត្រឹមតែមានចំណេះដឹងតែម្យ៉ាង មិនគ្រប់គ្រាន់នោះទេ ធនធានមនុស្សចាំ បាច់ត្រូវមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីក្លាយជាពលរដ្ឋល្អផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់ចំពោះគណៈកម្មការមេ ប្រយោគគ្រប់ លំដាប់ថ្នាក់ លោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ ដំបង លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នា ជួយកសាងធនធានមនុស្ស នៅកម្ពុជា។
គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ខែមិថុនាដល់ថ្ងៃទី១៨មិថុនា ឆ្នាំ២០២៣ដោយមាន សិស្សចូលរួមប្រឡងចំនួន៤៨០នាក់ ក្នុងនោះក្រសួងជ្រើសរើសយក៦០នាក់ក្នុងនោះថ្នាក់ទី៩ ចំនួន៣០នាក់ និងថ្នាក់ ទី១២ ចំនួន ៣០នាក់ដោយ១មុខវិជ្ជាៗជ្រើសរើសយក ១០នាក់ ។
ចំពោះជ យលាភីវិញក្រសួងបានផ្តល់ចាប់ពីលេខ១ដល់លេខ១០តែជយលាភីលេខ១ដល់លេខ៣ ទទួលបានពាន់អម ដោយថវិកាពីក្រសួង។ ចំពោះប្រាក់រង្វាន់លេខ១ទទួលបានចំនួន៣លាន៥សែនរៀល ,ចំណាត់ថ្នាក់លេខ២ ទទួលបាន ចំនួន៣លាន២សែនរៀល,លេខ៣ទទួលបាន២លាន៩សែនរៀល,លេខ៤ទទួលបាន២លាន៦ សែនរៀល,លេខ៥ ទទួលបាន២លាន៣សែនរៀល,លេខ៦ទទួលបាន២លានរៀល,លេខ៧ទទួលបាន ១លាន៧សែនរៀល,លេខ៨ ទទួលបាន១លាន៤សែនរៀល,លេខ៩ទទួលបាន ១លាន១សែនរៀល,និងលេខ១០ ទទួលបាន៨០ម៉ឺនរៀល៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក