ព័ត៌មានអន្ដរជាតិ
ទីបំផុត គណបក្សភឿថៃ យល់ព្រមឲ្យ ចលនាឆ្ពោះទៅមុខ កាន់កាប់តំណែងប្រធានសភា តែមានលក្ខខណ្ឌ
គណបក្សភឿថៃ បានយល់ព្រមឲ្យគណបក្សចលនាឆ្ពោះទៅមុខ កាន់កាប់តំណែងប្រធានសភា ប៉ុន្តែក្នុងលក្ខខណ្ឌគណបក្សមួយនេះក៏នឹងទទួលបានតំណែងអនុប្រធានសភាចំនួន ២ រូបផងដែរ ។

អនុប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai និយាយថា ក្នុងនាមជាគណបក្សជាប់លេខ២, ភឿថៃ យល់ព្រមអនុញ្ញាតឲ្យគណបក្សឈ្នះឆ្នោតគឺ ចលនាឆ្ពោះទៅមុខ កាន់តំណែងប្រធានសភា ក្នុងគោលបំណងបញ្ចប់ភាពជាប់គាំងរវាងគណបក្សទាំងពីរ។
គណបក្សទាំងពីរ មានជម្លោះជាមួយគ្នាលើតំណែងនេះ ដោយពីមុនគណបក្សភឿថៃអះអាងថា បើគណបក្សចលនាឆ្ពោះទៅមុខ សម្រេចចិត្តជ្រើសរើសជាអ្នកដឹកនាំស្ថាប័នប្រតិបត្តិរបស់រដ្ឋាភិបាល នោះគណបក្សភឿថៃ គួរតែត្រូវបានអនុញ្ញាតឲ្យធ្វើជាប្រធានសភា។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ លោក Phumtham និយាយថា ប្រសិនបើចលនាឆ្ពោះទៅមុខ ទទួលបានទាំងតំណែងនាយករដ្ឋមន្ត្រី និងប្រធានសភានោះ ភឿថៃ គួរតែទទួលបានតំណែងអនុប្រធានសភា ចំនួន ២ រូបផងដែរ ។

ប៉ុន្តែលោកគូសបញ្ជាក់ថា កិច្ចពិភាក្សាបន្ថែមទៀត លើការបែងចែកតួនាទីសំខាន់ៗ គួរតែផ្អាកសិន រហូតដល់គណៈកម្មាធិការរៀបចំការបោះឆ្នោត បញ្ចប់ការជ្រើសរើសសមាជិកសភា។
គួរបញ្ជាក់ថា យ៉ាងហោចណាស់ ៩៥ ភាគរយនៃសមាជិកសភាដែលជាប់ឆ្នោតចំនួន ៥០០ រូប ត្រូវតែទទួលបានការអនុម័តដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត មុនពេលសភា អាចកោះប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីជ្រើសរើសប្រធានសភា ខណៈសភាត្រូវបានគេរំពឹងថា នឹងកោះប្រជុំ ហើយជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ មុនថ្ងៃទី៣ ខែសីហា ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត